(ភ្នំពេញ)៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ដ្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារថ្លែងអំណរគុណជូន ចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសារជូនពរឯកឧត្តម ក្នុងឱកាសខួបកំណើត។

តាមរយៈលិខិតថ្លែងអំណរគុណផ្ញើជូនសម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម កែ គឹមយ៉ាន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចពិជ័យសេនា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរមានខ្លឹមសារ និងពាក្យពេចន៍ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅបំផុតចំពោះរូបខ្ញុំបាទ ព្រមទាំងបានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់អំពីការខិតខំប្រឹងប្រែង ក្នុងការចូលរួមបំពេញបេសកកម្មជាប្រវត្តិសាស្ត្របម្រើជាតិ និងប្រជាជន នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្ញុំបាទ។

ខ្ញុំបាទពិតជាមានបីតិសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង បំផុតចំពោះសមានចិត្តស្រលាញ់រាប់អានរបស់ សម្ដេចពិជ័យសេនា មកលើរូបខ្ញុំបាទ និងភរិយា ព្រមទាំង
ក្រុមគ្រួសារ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមគោរពប្រសិទ្ធពរជ័យ បវរមហាប្រសើរជូន សម្ដេចពិជ័យសេនា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ព្រមទាំង បុត្រធីតា ចៅប្រុស ចៅស្រី សូមប្រកបបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចពិជ័យសេនា មេត្តាទទួលនូវគារវភក្ដីភាពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ»៕