(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញ និងអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញចុះផ្សព្វផ្សាយពីការលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន( បារីអេឡិចត្រូនិច) និងក្មេងទំនើង។

ពិធីនេះបានធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៃវិទ្យាល័យ ហ៊ុន សែន ចំបក់ ដោយមានអញ្ជើញចូលរួមពីសំណាក់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សចំនួន ១,៦៦៣នាក់ ផងដែរ៕