(ភ្នំពេញ)៖ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំជួបពិភាក្សា លើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការលក់ និងការដេញថ្លៃលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់យានជំនិះ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕