(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននិមន្តជាអ្នកសម្របសម្រួល (មជ្ឈន្តិកី) ក្នុងកិច្ចប្រជុំកំពូលស្តីពី «ឥស្លាម និងពុទ្ធសាសនា» មូលបទ «ការផ្លាស់ប្តូរវប្បធម៌ ក្នុងបុព្វហេតុមនុស្សជាតិ» នៅក្នុងវគ្គទី៣ ក្រោមប្រធានបទ «ភាពជាពលរដ្ឋ និងសន្តិសហវិជ្ជមាន»

កិច្ចប្រជុំនេះ រៀបចំដោយអង្គការពិភពឥស្លាម សហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងវគ្គទី៣ ក្រោមប្រធានបទ «ភាពជាពលរដ្ឋ និងសន្តិសហវិជ្ជមាន» មានគ្មិនចំនួន៧អង្គ/នាក់ រួមមាន៖

*១៖ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ
*២៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំ នៃកម្ពុជា
*៣៖ ព្រះតេជគុណ Bagawanthalawie Rahula Thero មកពីស្រីលង្កា
*៤៖ ព្រះតេជគុណ Phra Wisudthiwaraphon Suksamran, Assistant Abbot of Wat Thepthidaram worawihan, Director of Sunthon Phu Museum មកពីប្រទេសថៃ
*៥៖ លោក Aroon Boonchom Sheikhul Islam ប្រទេសថៃ និងជាប្រអាន Islamic Council នៅក្រុងបាងកក
*៦៖ លោក Somboune Khan President Islamic Organization នៃប្រទេសឡាវ
*៧៖ លោកបណ្ឌិត Hussain Aboobacker Punathum Kuzhiyil Principal Rouzathul Ulom Arabic College-India ៕