(កំពត)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាខាពន្ធដារខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ អភិបាលរងខេត្តកំពត និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមពីលោក-លោកស្រីប្រធាន តំណាងប្រធានសាលាដំបូងខេត្តកំពត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត លោក-លោកស្រីប្រធាន តំណាងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តកំពត៕