(ភ្នំពេញ)៖ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Korea Engineering Consultants Corp (KECC) ដឹកនាំដោយលោកស្រី Mira Hong នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេស ដើម្បីស្តាប់នូវការធ្វើបទបង្ហាញស្តីពីការសិក្សាគម្រោងកាត់បន្ថយទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ជំនួបនេះធ្វើឡើងនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យ និងផ្តល់អនុសាសន៍ទៅលើការសិក្សាគម្រោងរបស់ក្រុមហ៊ុនក្នុងការជួយរំដោះទឹកជំនន់ក្នុងក្រុងបាត់ដំបង ដោយសារការកើនឡើងនៃកម្ពស់ទឹកស្ទឹងសង្កែ ក្នុងរដូវវស្សា ការរៀបចំមាត់ច្រាំងឱ្យមានសោភ័ណភាព ការរៀបចំបណ្តាញលូរំដោះទឹក និងស្ថានីយបូមទឹក និងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័នក្នុងក្រុងឱ្យបានល្អប្រសើរ សំដៅផ្តល់ភាពងាយស្រួល និងធានាបានសុខុមាលភាពជូនប្រជាពលរដ្ឋ៕