(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងស្តីពីការកែសម្រួលតម្រាយខ្សែរត់ខ្សែទី១០C និងការបន្ថែមម៉ោងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) គាំទ្រដល់គម្រោងផ្លូវថ្មើរជើង (Walk Street) រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕