(កំពង់ធំ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន១៣៩គ្រឿង ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តកំពង់ធំ។

ពិធីប្រគល់និងទទួលនេះធ្វើឡើងនាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ។

អង្គភាពដែលបានទទួលកុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុទាំងនោះ រួមមាន៖

១. មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ចំនួន ២០គ្រឿង
២. មន្ទីរព័ត៌មានខេត្តកំពង់ធំ ចំនួន ៦គ្រឿង
៣. មន្ទីអប់រំ យុវជន និងកីឡា ចំនួន ៦គ្រឿង
៤. វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន ៤០គ្រឿង
៥. វិទ្យាល័យកំពង់ធំ ចំនួន ៤០គ្រឿង
៦. ស្នងការនគរបាលខេត្តកំពង់ធំ ចំនួន ១០គ្រឿង
៧. កងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៨. ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៩. សាលាដំបូងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
១០. សាលាសង្កាត់ ចំនួន ២គ្រឿង

នាឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តកំពង់ធំ ដែលទទួលបានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ជាអំណោយរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមយកទៅប្រើប្រាស់សម្រាប់បំពេញការងារទៅតាមវិស័យរៀងៗខ្លួន ក៏ដូចជាដើម្បីធ្វើការសិក្សាស្រាជ្រាវផ្សេងៗបន្ថែមទៀត ស្របទៅនឹងការវិវត្តនៃប្រព័ន្ធឌីជីថល៕