(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា មានវឌ្ឍនភាពការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកំពុងស្ថិតនៅក្រោមមាគារវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅជាតិ និងគោលដៅសាកលនៃឆ្នាំ២០២៥ និង២០៣០ ដែលមានចំនួន៥។

ការលើកឡើងបែបនេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតសុខាភិបាលលើកទី៤៤ «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត» របស់ក្រសួងសុខាភិបាល នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះដែរ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា វឌ្ឍនភាពនៃការផ្ដល់សេវាថែទាំសុខភាព ដែលឆ្លុះបញ្ជាំទៅលើនិន្នាការកើនឡើង នៃការប្រើប្រាស់សេវាពិនិត្យ ជំងឺក្រៅសេវាសម្រាកព្យាបាលកំណើននៃការប្រើប្រាស់សេវាបញ្ជាក់ពី ការគ្រប់ដណ្ដប់នៃសេវាត្រូវបានពង្រីក និងពង្រឹងគុណភាព ដែលមានការកែលជាប្រចាំជាមួយនឹងការពង្រីកការគ្រប់ដណ្ដប់ប្រព័ន្ធគាំពារសង្គម ទោះជាយ៉ាងដូច្នេះក្ដីកម្រិតនៃការប្រើប្រាស់សេវា នៅមានគម្លាតពីគ្នារវាងមូលដ្ឋានសុខាភិបាលគ្រប់កម្រិតទូទាំង ភូមិសាស្ត្ររាជធានីខេត្ត។

លោករដ្ឋមន្រ្តី បានកត់សម្គាល់យ៉ាងដូច្នេះថា៖ ទោះបីនៅមានបញ្ហាប្រឈមចំពោះមុខក្ដីការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ អាហារូបត្ថម្ភក៏ត្រូវបានកត់សម្គាល់ថា មានវឌ្ឍនភាពការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកំពុងស្ថិតនៅក្រោមមាគារវឌ្ឍនភាពឆ្ពោះ ទៅរកការសម្រេចគោលដៅជាតិ និងគោលដៅសាកលនៃឆ្នាំ២០២៥ និង២០៣០ ដែលរួមមាន៖
១៖ អត្រាមរណៈភាពមាតា ចំនួនម្ដាយស្លាប់ក្នុងទារកកើតរស់១០ ម៉ឺននាក់ ទោះបីមានការបន្តធ្លាក់ចុះពី១៧០ នៅក្នុងឆ្នាំ២០១៤ មក១៥៤ នៅក្នុងឆ្នាំ២០២១-២០២២ក្ដី ចាំបាច់ត្រូវពន្លឿនវឌ្ឍនភាពបន្ថែមទៀតដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលទាក់ទងនឹងសុខភាពដែលបានកំណត់យកត្រឹមចំនួន៧០ នៅក្នុងកំណើតទារករស់១០ម៉ឺននាក់។
២៖ ការសម្រេចគោលដៅជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។នៅក្នុងឆ្នាំ២០២៥ នេះករណីស្លាប់ជំងឺដោយសារជំងឺគ្រុនចាញ់បានធ្លាក់ចុះសូន្យ ករណីតាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នឆ្នាំ២០២៤ ហើយករណីឈឺក៏បានធ្លាក់ចុះយ៉ាងច្រើនផងដែរ។
៣៖ កម្ពុជាកំពុងឆ្ពោះទៅសម្រេចចំណុចគោលដៅសកលឆ្ពោះទៅបញ្ចប់ការឆ្លងមេរោគអេដស៍លើប្រជាជនគោលដៅនៅក្នុងឆ្នាំ២០៣០។
៤៖ កម្ពុជាកំពុងបន្តខិតក្នុងក្រុមប្រទេសដែលត្រូវឃ្លាំមើលជំងឺរបេងបន្ទាប់ពីបានចាកចេញពីក្រុមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងខ្ពស់យោងតាមចំណាត់ថ្នាក់អង្គការសុខភាពពិភពលោកទោះជាយ៉ាងដូច្នេះក្ដីជំងឺរបេងនៅតែបន្តប៉ះពាល់សុខភាពសាធារណៈនៅឡើយ។
៥៖ ការប្រើប្រាស់សេវាជំងឺមិនឆ្លងចាំចម្បងៗនៅក្នុងឆ្នាំ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសការប្រើប្រាស់សេវាជំងឺទឹកនោមផ្អែម មានការកើនឡើង៥៩% ជម្ងឺឡើងសម្ពាធឈាមកើនឡើង២១% ជំងឺសុខភាពផ្លូវចិត្តដែលបញ្ជាក់ពី សមត្ថភាពនៃការផ្ដល់សេវាមានការការឡើង និងពីបន្ទុកមិនឆ្លងពីផងដែរ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ជំងឺមិនឆ្លងចម្បងៗដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាមជំងឺបេះដូង ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពរបស់ប្រជាជនកម្ពុជាក្នុងខណៈដែលកម្ពុជាកំពុងស្ថិតឈានទៅកាន់សង្គមដែលមានមនុស្សមួយចាស់កាន់តែច្រើន។
ការពង្រឹងពង្រីកបន្ថែមទៅលើកំណើនចំណាយនៃប្រព័ន្ធគាំពារសុខភាពសង្គមរបស់រាជរដ្ឋាភិបាលបានជួយគ្រួសារក្រីក្រគ្រួសារងាយរងគ្រោះនិងក្រុមប្រជាជនគោលដៅផ្សេងៗទៀត ឱ្យទទួលបានសេវាថែទាំសុខភាពកាន់តែមានសមធម៍ នៅពេលដែលត្រូវការប្រើប្រាស់។ រីឯសន្ទុះសេវាសុខភាពសុខាភិបាល នៃការគ្រប់ដណ្ដប់សុខភាពជាសកលបានកើនឡើង៥៨ នៅឆ្នាំ២០២១ ទៅដល់៦០កណ្ដក់សញ្ញាមួយនៅឆ្នាំ២០២៤ ដែលមានរង្វស់ពីសូន្យទៅមួយរយ
ដើម្បីឆ្ពោះទៅកាន់គោលដៅគ្រប់សណ្ដប់សុខភាពជាសកលនៅកម្ពុជានៅឆ្នាំ២០៣៥ ប្រព័ន្ធសុខាភិបាល និងបន្តពង្រីកនិងអភិវឌ្ឍការ បន្តពង្រឹងសមត្ថភាពព្រមទាងលើកកម្ពស់គុណភាពសេវាជាប្រចាំ៕