(កំពង់ឆ្នាំង)៖ មូលនិធិសម្រាប់ការអភិវឌ្ឍ និងជំនួយសង្គ្រោះអន្តជាតិ ហៅកាត់ខ្លីថា FIDR គឺជាអង្គការក្រៅរដ្ឋាភិបាលជប៉ុនមួយ ដែលបម្រើការងារនៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៦ រហូតមកដល់បច្ចុប្បន្ននេះ។

គម្រោងមួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលបាននិងកំពុងអនុវត្តនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺគម្រោងលើកកម្ពស់ជីវភាពរស់នៅប្រជាជនស្រុកកំពង់លែង (KLIP) ដែលបានចាប់ផ្ដើមនៅឆ្នាំ២០២៤ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនស្រុកកំពង់លែង ដែលជាតំបន់មានអត្រា នៃភាពក្រីក្រខ្ពស់ជាងគេនៅក្នុងខេត្តកំពង់ឆ្នាំង។

ប្រជាជននៅទីនោះកំពុងប្រឈមនឹងស្ថានភាពលំបាក ជាពិសេសដោយសារទឹកជំនន់នៅរដូវវស្សា។ ក្រុមហ៊ុន NTI ជាដៃគូសហប្រតិបត្តិការរបស់ FIDR ដែលចំណាស់ជាងគេ បាននិងកំពុងគាំទ្រគម្រោងក្នុងស្រុកកំពង់លែង ដោយមានការសហការជាមួយ FIDR។ គម្រោង TSUNA GU ដែលមានអត្ថន័យមកពីភាសាជប៉ុនថា «ភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ត្រូវបានចាប់ផ្ដើមនៅឆ្នាំ២០២២»។

គំនិតផ្ដួចផ្ដើមក្នុងការផ្សព្វផ្សាយ ហ្វូរីកាកិ (Fu rikake) ដែលជាម្សៅត្រីរបស់ជប៉ុនសម្រាប់រោយនៅលើបាយក្តៅៗ បានចាប់ផ្ដើមអនុវត្តនៅក្នុងស្រុកកំពង់លែង ក្នុងឆ្នាំ២០២៣ ក្នុងកិច្ចសហការគាំទ្របច្ចេកទេសដោយ ក្រុមហ៊ុន Cambodia fresh farm ជាក្រុមហ៊ុនផលិតហ្វូរីកាកិ (Furikake) តែមួយគត់នៅក្នុងប្រទេសកម្ពុជា។

FIDR និង NTI បានធ្វើការណែនាំម្សៅត្រី (Furikake) ដល់អាជ្ញាធរ និងប្រជាជនក្នុងតំបន់ដោយបានរៀបចំថ្នាក់ចម្អិនបង្ហាញក្នុងគោលបំណងដើម្បីបង្កើតមុខរបរជូនដល់ប្រជាជនក្នុងស្រុកកំពង់លែង។ ហ្វូរីកាកិ (Furikake) ត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកជួយដល់សុខភាពផងដែរ (ព្រោះវាសម្បូរទៅ ដោយជាតិកាល់ស្យូមខ្ពស់)។

ការប្រកួតប្រជែងម្សៅត្រី ហ្វូរីកាកិ (Furikake) លើកទីមួយនៅកម្ពុជាគម្រោង TSUNAGU៖

*កាលបរិច្ឆេទ៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ (ថ្ងៃសៅរ៍) ពេលព្រឹកម៉ោង៨៖០០នាទី ដល់ម៉ោង១១៖០០នាទី
*ទីតាំង៖ សាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង
(ផែនទីhttps://maps.app.goo.gl/PCej9XZHW zEUH5fv7)
*គោលបំណង៖ ដើម្បីជ្រើសរើសជើងឯកផលិតហ្វូរីកាកិ Furikake មកពីឃុំចំនួន៣ នៅស្រុកកំពង់លែង ដែលពួកគេនឹងបង្កើតរូបមន្តផ្ទាល់ខ្លួនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាមួយនឹងការច្នៃប្រឌិតខ្ពស់។

ហ្វូរីកាកិ Furikake ដែលមកពីឃុំចំនួន៣នៅស្រុកកំពង់លែងនឹងត្រូវបានលក់ទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ ហ្វូរីកាកិ Furikake របស់ក្រុមដែលបានឈ្នះ នឹងត្រូវបាននាំយកទៅដាក់តាំងក្នុងការប្រកួតហ្វូរីកាកិ Furi kake ប្រចាំឆ្នាំ២០២៦នៅប្រទេសជប៉ុន។

តើហ្វូរីកាកិ Furikakeគឺជាអ្វី?

ហ្វូរីកាកិ Furikake គឺជាម្ហូបប្រពៃណីរបស់ជប៉ុនសម្រាប់រយលើបាយក្តៅៗ។ គ្រឿងផ្សំរួមមានម្សៅត្រី, បន្លែ, ស៊ុត, និងមីស៊ូ។

គុណតម្លៃបន្ថែមអាហាររូបត្ថម្ភ។ ហ្វូរីកាកិ Furikake មានកាឡូរីទាប និងសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពរួមមាន៖ វីតាមីន, រ៉ែ និងខ្លាញ់ល្អ ដោយសារគ្រឿងផ្សំរបស់វាមានដូចជា សារាយ សមុទ្រ និងល្ង (ហ្វូរីកាកិ Furikake ដែលបានផលិតនៅក្នុងស្រុកកំពង់លែង សម្បូរទៅដោយជាតិកៅស្យូមខ្ពស់។ នេះជាលទ្ធផលដែលបានមកពីការធ្វើតេស្ត នៅមន្ទីរពិសោធន៍ នៃប្រទេសជប៉ុន)។

សម្រាប់ទំនាក់ទំនងសួរព័ត៌មាន FIDR មូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) កម្ពុជា (ខ្មែរ និងអង់គ្លេស) Va Anna ; អ៉ីមែល៖ anna.va@fid r.org.kh (ជប៉ុន និងអង់គ្លេស) kazato Saeki ; អ៉ីមែល៖ Kazato.saeki@fi dr.or.jp