(ព្រៃវែង)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោមដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និង បង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ ដែលដាក់ចេញដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។
ការងារស្នូលសំខាន់ៗ ដែលអាវុធហត្ថខេត្តព្រៃវែងសម្រេចបានរួមមាន៖
*ការងារកសាងធនធានមនុស្ស
*ការងារកសាងអង្គភាព កន្លែងស្នាក់នៅ និងកន្លែងធ្វើការ
*ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព
*ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកជូនងកមម្លាំងកងរាជអាវុធហត្ថ។
តាមយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តព្រៃវែង មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាព នូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និង ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ ពិសេសយុទ្ធសាស្ត្របញ្ចកោណនិងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានបើកការដ្ឋានដំណើរការសាងសង់កាលពីពេលកន្លងទៅ មកទាល់នឹងពេលនេះដំណើការសាងសង់បានសម្រេចបានប្រមាណ៩៥%ហើយ៕