(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង ៦ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៨.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប​ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន៕