(ភ្នំពេញ)៖ ខួបនៃទិវារដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុកាលពី៥៥ឆ្នាំមុន និងដែលបានធ្វើឱ្យ ប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមរយៈពេលជិត៣០ឆ្នាំកន្លងមកនោះ នឹងមកដល់នា ប៉ុន្មានថ្ងៃខាងមុខនេះហើយ។ រដ្ឋប្រហារថ្ងៃទី១៨មីនាឆ្នាំ១៩៧០ គឺជាដើមចម នៃសោកនាដ កម្មសង្គ្រាម ដែលបង្កមហាវិនាសកម្មដល់ប្រទេសកម្ពុជាកាលពីអតីតកាល។

កម្មវិធី Fresh Exclusive នៃបណ្តាញព័ត៌មាន Fresh News នឹងមានសេចក្តីរាយការណ៍ស៊ី ជម្រៅមួយ ដែលស្រាវជ្រាវនូវប្រវត្តិជាប់ពាក់ព័ន្ធនឹងនយោបាយខ្មែរកាលពីអតីតកាលដើម្បី ជាមេរៀនប្រវត្តិសាស្ត្រ ជាពិសេសនយោបាយរបស់លោកសេរី និងលោកកុម្មុយនីស្ត ដែល បានរុញច្រាន «កោះសន្តិភាព» របស់កម្ពុជាក្នុងសម័យនោះ ធ្លាក់ចួលក្នុងសង្គ្រាម និងតើ កម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិលដោយរបៀបណា?

ខ្សែវីដេអូនៃសេចក្តីរាយការណ៍ស៊ីជម្រៅ «រដ្ឋប្រហារ១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមរាប់ទសវត្សរ៍៖ តើអ្វីខ្លះ ដែលកម្ពុជារៀនសូត្រពីបទពិសោធន៍នេះ? នឹងចាក់ផ្សាយនាពេលខាងមុខនេះ។ សូមលោកអ្នកនាងរង់ចាំទស្សនាកុំបីខានឡើយ។