(កែប)៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្តកែប​ បានអញ្ជើញលែងក្តាម​មេមានពង​ក្រៅ នៅស្ថានីយភ្ញាស់កូន​ និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី​ ឃុំព្រៃធំ​ សង្កាត់កែប​ ក្រុងកែប​ ខេត្តកែប។

ក្នុងដំណើរបេសកកម្មនេះ​ រដ្ឋមន្រ្តី​ និងអភិបាលខេត្ត​ បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម​ និងបានលែងក្តាម​មេមានពង​ក្រៅ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី​ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត​ និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕