(ព្រះវិហារ)៖ នាថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក​ ខាត់​ ម៉ារ៉េ អនុប្រធាន សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្តព្រះវិហារ តំណាង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ បានដឹកនាំរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន» ដល់សហគ្រាសធុនតូច និងមធ្យមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ៤៖០០ នាទីល្ងាច នៅមន្ទីពាណិជ្ជកម្ម ខេត្តព្រះវិហារ ។

វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ  Skills Development Fund (SDF) រៀបចំដោយ FASMEC ព្រមជាមួយ Mekong Inclusive Ventures (MIV) និងចូលរួមសហការណ៍ដោយ Canadia Bank ដើម្បីបណ្ដុះបណ្ដាលម្ចាស់សហគ្រាស ចំនួន៥២នាក់ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ផងដែរ ។