(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖

*ទី១៖ លោក ឈឹម សារ៉េត ជារដ្ឋលេខាធិការ
*ទី២៖ លោក ហោ ច័ន្ទវ៉ាន្នី ជាអនុរដ្ឋលេខាធិការ
*ទី៣៖ លោក ពៅ រិទ្ធជ័យសិទ្ធ ជាអនុរដ្ឋលេខាធិការ
*ទី៤៖ លោក ង៉ាន់ ភិរម្យ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

(
(លោក ឈឹម សារ៉េត)


(លោក ពៅ រិទ្ធជ័យសិទ្ធ)


(លោក ង៉ាន់ ភិរម្យ)