(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន២០នាក់
* ⁠ករណីជួញដូរ៦ករណី ឃាត់ខ្លួន២១នាក់
* ⁠ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២០៣៦ករណី ឃាត់ខ្លួន៥៣១៧នាក់ (ស្រី៤៣៩នាក់)៕