(ភ្នំពេញ)៖ លោក កេត កែវអមតៈ ប្រធានក្រុមការងារចុះជួយ សាខារាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងឱកាសដឹកនាំក្រុមការងារចុះរៀបចំរចនាសម្ព័ន្ធអនុសាខាវេទិកាសន្តិភាពកម្ពុជា ប្រចាំខណ្ឌដង្កោ ចំនួន០២រូប មានទីតាំងស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់សមាជិក សមាជិកាថ្មីដែលទេីបចូលរួមជាមួយវេទិកាសន្តិភាពកម្ពុជា ធ្វេីការដំឡេីងកម្មវិធី CoolApp ដែលជាកម្មវិធីបណ្តាញសង្គមរបស់ខ្មែរកំពុងមានភាពល្បីល្បាញ និងមានការគាំទ្រច្រេីនពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនេះ លោក កេត កែវអមតៈ បានធ្វេីការផ្សព្វផ្សាយអំពីបេសកកម្មស្នូលរបស់វេទិកាសន្តិភាពកម្ពុជា រួមមានការផ្សព្វផ្សាយអំពីប្រវត្តិនៃការកសាងសន្តិភាពនៅកម្ពុជា គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាពជូនដល់បេក្ខភាពដែលបានដាក់ពាក្យស្នេីសុំចូលជាសមាជិក វ.ស.ក ប្រចាំអនុសាខាខណ្ឌកំបូលបានយល់ដឹង ព្រមទាំងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយបន្ថែមទៀតទៅក្នុងសហគមន៍រស់នៅ។ អញ្ជើញអមដំណើរក្នុងការចុះទៅផ្សព្វផ្សាយ និងទទួលយកបេក្ខភាពខាងលេីរួមមានលោក ឌឿក សារ៉ុន លោក នួម បេន និងលោក អឿន សំអុល សមាជិក វ.ស.ក អនុសាខាខណ្ឌដង្កោ។ បេក្ខភាពដែលបានស្នេីសុំចូលជាសមាជិកភាព វ.ស.ក រួមមាន លោក អ៊ួក សំអុន និងអ្នកស្រី ប៉េវ សុភាព។
ក្នុងសកម្មភាពផ្សព្វផ្សាយជូនដល់សមាជិកថ្មី, ប្រធានក្រុមការងារបានណែនាំអំពីភារកិច្ចដែលត្រូវបំពេញ ធ្វេីយ៉ាងណាសកម្មលេីការងារបណ្តាញសង្គម ព្រោះវាជាចំណែកសំខាន់មួយផ្នែកក្នុងការការពារសន្តិភាព។ ជាមួយគ្នានេះបេក្ខភាពទាំងពីររូបបានភ្ជាប់ទៅកាន់ ផេកផ្លូវការរបស់លោកបណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វសក និងផេកផ្លូវការរបស់វេទិកាសន្តិភាពកម្ពុជា ដោយប្តេជ្ញាចូលរួមយ៉ាងសកម្មលេីបណ្តាញសង្គម។
លោក កេត កែវអមតៈ បានវាយតម្លៃខ្ពស់ចំពោះស្មារតីចូលរួមចំណែកជាមួយវេទិកាសន្តិភាពកម្ពុជាដេីម្បីបុព្វហេតុថែរក្សាសន្តិភាពបានយូរអង្វែងជូនជាតិមាតុភូមិ និងជាពិសេសគឺការចូលរួមជាមួយ វ.ស.ក ក្នុងការចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕