(កំពង់ឆ្នាំង)៖ ការប្រកួតប្រជែងម្សៅត្រី «ហ្វូរីកាកិ» (Furika ke) លើកទី១ នៅកម្ពុជា បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមប្រកួតពីសហគមន៍ ជាអ្នកចម្អិនម្ហូបម្សៅត្រី ហ្វូរីកាកិ (Furikake) មកពី៣ឃុំ ក្នុងស្រុកកំពង់លែង៖ ក្នុងនោះមានឃុំច្រណូក, ឃុំសំរោងសែន និងឃុំពោធិ៍។

ពិធីខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង, តំណាងអង្គការមូលនិធិសម្រាប់ ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ ហៅកាត់ថា "FIDR" និងតំណាងក្រុមហ៊ុន NTI ជាដៃគូរសហប្រតិបត្តិការរបស់ អង្គការ FIDR រួមទាំងលោក-លោកស្រី អភិបាលរងស្រុកកំពង់លែង លោកមេឃុំ, បុគ្គលិកមណ្ឌលសុខភាព, គ្រូបង្រៀនវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សា, តំណាងសហគមន៍ និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់។

លោកស្រី ឡាយ ចាន់ ជាប្រធានគម្រោងលើកកម្ពស់ជីវ ភាពរស់នៅប្រជាជនស្រុកកំពង់លែង របស់អង្គការ FIDR ប្រចាំខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មូលហេតុដែលអង្គការ FIDR ជ្រើសរើសយកស្រុកកំពង់លែង ជាស្រុកគោលដៅ ដោយសារក្នុងចំណោម ៨ក្រុង-ស្រុក ក្នុងខេត្តកំពង់ឆ្នាំង គឺស្រុកកំពង់លែង មានអត្រាភាពក្រីក្រខ្ពស់ជាងគេ។ ម្យ៉ាងវិញទៀតក្នុងស្រុកកំពង់លែង កម្រមានដៃគូរចូលរួមក្នុងការអភិវឌ្ឍន៍ ដោយសារស្រុកនេះត្រូវបានខណ្ឌដាច់ដោយដៃបឹងទន្លេសាបចំនួន៣ ដូច្នេះការចំណាយទៅលើថវិកា និងពេលវេលា សម្រាប់មធ្យោបាយធ្វើដំណើរតាមសាឡាងនិងទូក មានការកើនឡើង។

កត្តាទាំងអស់នេះហើយដែលធ្វើឱ្យអង្គការដៃគូមួយចំនួនមិនបានចូលរួមក្នុងការអភិវឌ្ឍន៍ក្នុងស្រុកនេះ ជាហេតុផលដែលអង្គការ FIDR ជ្រើសរើសស្រុកនេះ ដើម្បីលើកស្ទួ យជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកកំពង់លែងនេះ។

លោកស្រីបានឱ្យដឹងថា ដើម្បីជាការលើកស្ទួ យជីវភាពប្រជាជននៅក្នុងស្រុកកំពង់លែង ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្ដួចផ្ដើមរបស់ពួកគាត់ កន្លងមកនេះអង្គការ FIDR បានផ្ដល់វគ្គបណ្ដុះបណ្ដាលជូនទៅដល់ កសិករក្នុងឃុំចំនួន៣ ក្នុងនោះមានឃុំច្រណូក, ឃុំពោធិ៍ និងឃុំសំរោងសែន។

វគ្គបណ្ដុះបណ្ដាលនេះគឺបានបង្រៀនពួកគាត់ឱ្យចេះកែច្នៃត្រីឆ្អើរ និងល្ងដែលមានក្នុងស្រុក ដើម្បីក្លាយជាម្សៅត្រីហ្វូរីកាកិ (Furikake) សម្រាប់ជួយដល់សុខភាព ប៉ុន្តែកន្លងមកនេះឃើញថា ក្រុមទាំង៣ឃុំ បានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត គឺពួកគាត់មាន គំនិតគំនិតផ្ដួចផ្ដើម និងសហការគ្នាកែច្នៃបន្ថែមដោយប្រើប្រាស់បន្លែដែលមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដូចជាស្ពៃស, ល្ពៅ, ផ្ទី, ស្លឹកម្រុំ, ស្លឹកបាស់, ស្លឹកខ្ទឹម ដែលមានស្រាប់នៅ ក្នុងមូលដ្ឋាន បញ្ចូលទៅក្នុងម្ហូបម្សៅត្រី ហ្វូរីកាកិ (Furikake) ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់ ជាពិសេសជាងនេះទៅទៀតនោះ គឺជួយផ្តល់សារជាតិចិញ្ចឹមគ្រប់គ្រាន់ ដល់មនុស្សគ្រប់វ័យ ដែលបានទទួលទានម្សៅត្រី ហ្វូរីកាកិ (Furikake)នេះបាន។

លោក យ៉ែម លក្ខិណា ក៏បានបញ្ជាក់ថា ទាក់ទងទៅនឹងគម្រោងម្សៅត្រី ហ្វូរីកាកិ (Furikake)នេះ បច្ចុប្បន្នកំពុងតែមានសកម្មភាព ក្នុង៣ឃុំ នៃស្រុកកំពង់លែង។ ចំពោះអត្ថប្រយោជន៍នៃគម្រោងម្សៅត្រីហ្វូរីកាកិនេះដែរ វាធ្វើឱ្យមានផលចំណេញនៅក្នុងសហគមន៍បានច្រើន។ ទី១- គឺចំណេញទៅលើវិស័ យកសិកម្ម, ទី២- ទទួលផលចំណេញទៅលើវិស័យទេសចរណ៍,ទី៣- គម្រោងនេះក៏បានជួយទៅដល់វិស័យបរិស្ថាន និងវិស័យអប់រំផងដែរ។

ចំពោះផលចំណេញទៅលើវិស័យកសិកម្ម ដោយសារម្សៅត្រី ហ្វូរីកាកិ (Furikake) គឺបានរូបមន្តពីប្រទេសជប៉ុន ហើយគម្រោងនេះបានចូលរួ មជួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង គឺនៅក្នុងសហគមន៍របស់យើងមានផលិតផលជាច្រើនដូច ជាត្រីឆ្អើ, ត្រីងៀត និងបន្លែ រួមទាំងល្ង និងធាតុផ្សំផ្សេងៗជាច្រើនទៀត ដើម្បីចម្អិនជាម្សៅត្រី ហ្វូរីកាកិ (Furikake) នេះ ដែលធាតុផ្សំទាំងអស់នេះហើយបានចំណេញទៅ លើវិស័យកសិកម្ម។តាមរយៈគម្រោងនេះដែរ ភ្ញៀវទេសចរណ៍របស់ប្រទេសជប៉ុន តែងតែអញ្ជើញមកកាន់ស្រុកកំពង់លែងនឹងបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានមួយចំនួនក្នុងស្រុកកំពង់លែងនេះជាញឹកញាប់ផងដែរ។

ដោយឡែកលោកអភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ប្រជាជនជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចជាកាលតែងតែជួយអភិវឌ្ឍន៍លើគ្រ ប់វិស័យមកដល់ប្រជាជនកម្ពុជា។ ដោយឡែកថ្ងៃនេះ គឺជាមោទនភាពមួយយ៉ាងក្រៃលែងចំពោះប្រជាជនក្នុងស្រុកកំពង់លែង និងខេត្តកំពង់ឆ្នាំង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាទាំងមូល ដែលបានផ្តួចផ្តើមឱ្យមានម្សៅត្រីហ្វូរីកាកិ Furikake)។ ម្សៅត្រី ហ្វូរីកាកិ(Furikake)ដែលជាម្ហូបម្យ៉ាងសម្បូរទៅដោយជាតិប្រូតេអ៉ីនខ្ពស់ ព្រោះមនុស្សគ្រប់រូបមានសុខភាពល្អទៅបាន អាស្រ័យទៅលើមានប្រូតេអ៉ីនគ្រប់គ្រាន់ រួមផ្សំនឹងសារធាតុចិញ្ចឹមផ្សេងៗទៀត ដើម្បីទ្រទ្រង់រាងកាយ។

ក្នុងនាមលោកតំណាងឱ្យប្រជាជនខេត្តកំពង់ឆ្នាំងទាំងមូលសូមគាំទ្រគម្រោងរបស់ FIDR ពិសេសការផលិតម្សៅត្រីហ្វូរីកាកិ (Furikake)។ទន្ទឹមនឹងនេះឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានសហគមន៍និងប្រជាពលរដ្ឋ បន្តគាំទ្រគម្រោងការផលិតម្សៅត្រី ដែលមានឈ្មោះថា ម្សៅត្រី ហ្វូរីកាកិ(Furikake)របស់អង្គការមូលនិធិសម្រាប់ការ អភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិហៅកាត់ថា FIDR ដែលកំពុងបណ្ដុះបណ្ដាលដល់ប្រជាជនក្នុងស្រុកកំពង់ លែង យើងនាបច្ចុប្បន្ននេះ។ ជាពិសេសនៅពេលដែលគ ម្រោងនេះត្រូវបានបញ្ចប់យើងទាំងអស់គ្នាត្រូវតែរួមគ្នាអនុវត្តឱ្យបាននូវកត្តាចាំបាច់៣ចំណុច៖ ចំណុចទី១- បំផុសការផលិតឱ្យបានច្រើន,ទី២- បំផុសការនាំចេញ និងចំណុចទី៣- ត្រូវស្វះស្វែងរកទីផ្សារជូនអ្នកផលិត។

ស្មៀនឃុំ និងលោកស្រីជាក្រុមប្រឹក្សាឃុំសំរោងសែន តំណាងឲ្យក្រុមចម្អិនម្ហូបម្សៅត្រី ហ្វូរីកាកិ (Furik ake)ដែ លទទួលបានជ័យលាភីជាជើងឯក បានលើកឡើងថា ថ្ងៃនេះជាមោទនភាពយ៉ាងក្រៃលែងដែលសហគមន៍ក្នុងឃុំសំរោងសែន ចម្អិនម្សៅត្រីហ្វូរីកាកិ ដែលជាម្ហូបប្រពៃ ណីជប៉ុន សម្រាប់ទ្រទ្រង់សុខភាពពលរដ្ឋគ្រប់វ័យ ដែលជាប់ជើងឯក ដើម្បីជាការលើកទឹកចិត្តដល់ក្រុមចម្អិនម្ហូបខាងលើនេះ ពួកគាត់សន្យាថា និងបន្តគាំទ្រនិងជួយច្នៃប្រឌិតធ្វើយ៉ាងណាឱ្យម្ហូបម្សៅត្រី ហ្វូរីកាកិ (Furikake) មានរសជាតិកាន់តែឆ្ងាញ់និងប្រកបដោយអនាម័យខ្ពស់សម្រាប់នាំចេញទៅលក់ក្នុងទីផ្សារនាពេលខាងមុខនេះ៕

https://image.freshnewsasia.com/2021/id-154/fn-2025-03-17-13-44-28-0.JPG https://image.freshnewsasia.com/2021/id-154/fn-2025-03-17-13-44-28-1.JPG https://image.freshnewsasia.com/2021/id-154/fn-2025-03-17-13-44-35-0.JPG https://image.freshnewsasia.com/2021/id-154/fn-2025-03-17-13-44-43-0.JPG https://image.freshnewsasia.com/2021/id-154/fn-2025-03-17-13-44-43-1.JPG