(ភ្នំពេញ)៖ បក្សប្រឆាំងតែងតែភ្ជាប់ខ្លួន ជាមួយអ្នកនយោបាយឈ្នះនៅក្រៅប្រទេស ទាំងដែលខ្លួនឯង មិនដែលឈ្នះ និងមិនមានស្នាដៃអ្វីទៅប្រៀបធៀបជាមួយគេ ហើយបែជាទាញសាច់រឿងអ្នកចាញ់មកភ្ជាប់ជាមួយសម្ដេចតេជោ ឬរដ្ឋាភិបាលទៅវិញ ដែលនេះគឺផ្ទុយទាំងស្រុងនឹងសច្ចៈភាព ដែលមានពិតប្រាកដនៅកម្ពុជា។ នេះបើតាមការថ្លែងរបស់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងកិច្ចពិភាក្សា Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោករដ្ឋមន្រ្តីបានបន្ថែមថា ក្រុមអ្នកនយោបាយប្រកាន់ទស្សនជ្រុលនិយម នៅពេលដែលជ្រុលនិយមពេកគឺមិនមានគំនិតអ្វីទេ ដោយសារតែគំនិតជ្រុលនិយមនោះគេមិនគាំទ្រ ម្ល៉ោះហើយបានជាតែងតែចាំផ្សារភ្ជាប់ព្រឹត្តិការណ៍ដែលកើតមានឡើងទាំងក្នុងតំបន់ និងនៅក្នុងពិភពលោក ជាមួយខ្លួនឯងនិយាយដោយឡែក និងភ្ជាប់ជាមួយកម្ពុជានិយាយជារួម។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖