(ភ្នំពេញ)៖ ក្នុងនាមជាអ្នកនាំពាក្យរដ្ឋាភិបាល និងជាអ្នករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ប៉ែន បូណា បានមានប្រសាសន៍ថា នៅពេលដែលក្រុមជ្រុលនិយម លែងមានកន្លែងឈរជើង នោះនឹងធ្វើឱ្យសភាពការណ៍នៅក្នុងប្រទេសរបស់យើងកាន់តែស្ងប់សុខ។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រវត្តិសាស្រ្តបានផ្លាស់ប្ដូរច្រើនណាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជាការធ្វើសង្រ្គាម ឬបះបោរដើម្បីដណ្ដើមអំណាចនោះទេ ប៉ុន្តែជាសម័យដែរប្រកួតប្រជែងដណ្ដើមប្រជាប្រិយ៍ភាពតាមរយៈការបោះឆ្នោត។ ដោយសារតែការផ្ដាស់ប្ដូរចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីលទ្ធិប្រជាធិបតេយ្យនេះហើយ បានជាក្រុមជ្រុលនិយម កាន់តែបាត់បង់ការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ និងមានការដើរចេញមិនមានស្ដាយស្រណោះពីអតីតសកម្មជនរបស់ខ្លួន។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖