(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ដើម្បីរក្សាបាននូវស្នាមញញឹម ដែលពលរដ្ឋខ្មែរមានដូចនៅពេលបច្ចុប្បន្ននេះ គឺត្រូវតែលុបបំបាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម។ ការណ៍ថ្លែងរបស់លោក ប៉ែន បូណា បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដែលជជែកលើប្រធានបទ «សន្តិភាពគ្មានទេធាតុជ្រុលនិយម»។
«សន្តិភាពគ្មានទេធាតុជ្រុលនិយម» នេះគឺជាអ្វីដែលលោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមពីការធានាឱ្យបាននូវស្នាមញញឹម និងសន្តិភាព ព្រោះថានយោបាយជ្រុលនិយម តែងតែនាំឱ្យប្រទេសមួយធ្លាក់ចូលទៅរកភាពបែកបាក់ បាត់បង់នូវសន្តិសុខ ហើយនាំឱ្យបាត់បង់នូវសន្តិភាពនាពេលបន្ទាប់។ ដូច្នេះការទប់ស្កាត់នូវចលនាជ្រុលនិយម ជាអ្វីដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ត្រូវរួមដៃគ្នា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖