(អូស្ត្រាលី)៖ លោកស្រី រត្ន វុឌ្ឍារី តាមរយៈបណ្ដាញព័ត៌មាន Fresh News សូមប្រកាសថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌ ជូនចំពោះរាជរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសាររបស់ខ្លួនពីសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

លោកស្រី រត្ន វុឌ្ឍារី ក្នុងនាមតំណាងក្រុមគ្រួសារ ដែលទាមទាររកយុត្តិធម៌ជូនអតីតលោកជំទាវ នាវ ច័ន្ទថាណា (រត្ន នាវ ច័ន្ទថាណា) ដែលធ្លាប់មានមុខតំណែងជា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា បម្រើការងារជូនជាតិអស់រយៈកាលជិត៤០ឆ្នាំ បានទទួលបានយុត្តិធម៌ តាមអំណាចដីកាសម្រេច រឿងរដ្ឋប្បវេណីមិនមែនបណ្តឹង លេខ ៤៤៨”ស”ដ.ម ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចទទួលស្គាល់មរតកសាសន៍ ដែលជាម្ចាស់បណ្តាំឈ្មោះ នាវ ច័ន្ទថាណា (រត្ន នាវ ច័ន្ទថាណា)។

ក្រោយពីទទួលបានយុត្តិធម៌ លោកស្រី រត្ន វុឌ្ឍារី តំណាងក្រុមគ្រួសារ បានសម្តែងនូវសាមានចិត្ត សេចក្ដីគោរពដឹងគុណ និងកត្តញ្ញូតាធម៌ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាជឥស្សរជននយោបាយ ដែលលេចធ្លោមួយរូបនៅលើឆាកអន្តរជាតិនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនជាតិនៃកម្ពុជា។

លោកស្រី រត្ន វុឌ្ឍារី បានបញ្ជាក់ថា៖ «នាងខ្ញុំ តំណាងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរបស់ប្រជាជន ដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់បំផុតមិនអាចគណនាបាន ជាពិសេសតែងតែយកចិត្តទុកដាក់លើការ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យមានភាពរឹងមាំជានិច្ចនិរន្ត៍»

លោកស្រី រត្ន វុឌ្ឍារី បានបន្តថា៖ «នាងខ្ញុំ តំណាងក្រុមគ្រួសារ សូមគោរពនិងកោតសរសើរ ក្រសួងយុត្តិធម៏ ដែលមាន ឯកឧត្តម កើត រិទ្ធ ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ដែលតែងផ្តល់អនុសាសន៍ដល់ចៅក្រមត្រូវបំពេញការងារ និងបម្រើជាតិ ប្រជាជន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខសាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គម ជាតិប្រកបដោយចីរភាព។

ចុងបញ្ចប់ នាងខ្ញុំ លោកស្រី រត្ន វុឌ្ឍារី សូមគោរពកោតសរសើរ តុលាការសាលាដំបូងរាជធានីភ្នំពេញដែលបានផ្តល់យុត្តិធម៌ជូនបងស្រីនាងខ្ញុំ លោកជំទាវ នាវ ច័ន្ទថាណា (រត្ន ច័ន្ទថាណា) ដែលបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលស្ទើរពេញមួយជីវិត លើវិស័យធនាគារនាជាតិនៃកម្ពុជាររហូតទទួលមរណៈភាព ព្រមទាំង បានផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារនាងខ្ញុំ ដោយបានចេញដីការសម្រេចទទួលស្គាល់លើបណ្តាំមរតករបស់បងស្រីនាងខ្ញុំ។

ជាថ្មីម្តងទៀត លោកស្រី រត្ន វុឌ្ឍារី និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំដូចបាន គោរពជម្រាបជូនខាងលើ សូមទទួលនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕