(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បាននាំយកអំណោយរបស់អនុសាខាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន២គ្រួសារ ក្នុងនោះរងគ្រោះដោយអគ្គិភ័យចំនួនមួយគ្រួសារ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួនមួយគ្រួសារ រស់នៅក្នុងភូមិចំនួនពីរនៃឃុំឆ្នាល់មាន់។
ថ្លែងក្នុងឱកាសនោះលោក ញឹក សារ៉ែន ប្រធានអនុសាខាសកាកបាទក្រហម បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងដោយក្តីអាណិតអាសូរ និងការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។
ជាកិច្ចឆ្លើយតប គ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ លូ ជាពិសេសកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយក ចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពល រដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកត្រីទឹកស៊ីអីវ ១យួរ ប្រេងកូឡា ១ដប ទឹកសុទ្ធ ១០យួផងដែរ៕