(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញដឹកនាំវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃ១៨ ខែមីនា ចំខួប៥៥ឆ្នាំនៃការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានឆ្លៀតទាញចំណាប់អារម្មណ៍អ្នកចូលរួមកម្មវិធីឱ្យចាប់អារម្មណ៍លើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលនាំឱ្យកម្ពុជាខ្ទេចខ្ទាំអន្តរាយផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចថា ថ្ងៃនេះកាលពី៥៥ឆ្នាំមុន កម្ពុជាបានចាប់ផ្តើមដំណើរជាមួយរបត់ថ្មី ដែលមានភាពមិនច្បាស់លាស់។ ប៉ុន្តែ៥៥ឆ្នាំក្រោយ កម្ពុជាកំពុងស្ថិតក្នុងម្លប់នៃសុខសន្តិភាព ហើយកំពុងបន្តប្រឹងប្រែង ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ជាបន្តទៀត៕