(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារនីតិកម្មរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពិភាក្សានិងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល៕