(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន ប៊ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ មានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ។
ក្រសួង នឹងសហការជាមួយ ក្រុមហ៊ុនចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់បងប្អូនកម្មករនិយោជិតនៅទីតាំងក្រុមហ៊ុន ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ចាប់ពីម៉ោង ១៤៖០០នាទីរសៀល ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។
សូមបងប្អូនកម្មករនិយោជិតភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
១៖ បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។
២៖ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖ លោក ខេម ប៊ុនឈាន៖ ០១២ ៤៣៦ ១៤៣ និងលោក វង់ ពេជ្ររតនៈ ៖ ០១០ ៦៦៨ ៣៣៣។
ទន្ទឹមនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមកទទួលយកឱកាសការងារថ្មី ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖