(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Badri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ ឯកភាពគ្នា ក្នុងការជំរុញឲ្យផ្សព្វផ្សាយពី តំបន់សក្តានុពលទេសចរណ៍សាសនា នៃប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ទទួលជួបសម្ដែងការគួរសម និងពិភក្សា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

លើសពីនេះ ប្រទេសទាំងពីក៏បានជំរុញឲ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្ត Lumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ) តួយ៉ាងដូចជា ការផ្លាស់ប្តូរបទពិសោធស្តីពី ការអភិវឌ្ឍផលិតផលទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ និងការជំរុញធុរកិច្ចទេសចរណ៍ទៅវិញទៅមក និងពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីផងដែរ៕