(ភ្នំពេញ)៖ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ លើកទិសដៅបន្តឆ្នាំ២០២៥ របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ​.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានប្រព្រឹត្តទៅដោយជោគជ័យ នៅសណ្ឋាគារហ្គាដិនស៊ីធីភ្នំពេញ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។

សន្និបាតនេះធ្វើឡើងក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ក.យ.គ. តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានការអញ្ជើញចូលរួមពីអង្គសន្និបាតសរុបជាង៥០០រូប មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង​ឯកជនចំនួន១៤៥ទូទាំងប្រទេស។

ក្នុងនាមក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា, អភិសន្តិបណ្ឌិត ស សុខា បានសម្ដែងការដឹងគុណប្រកបដោយក្ដីស្ញប់ស្ញែងចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយស ស.ស.យ.ក. ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ ព្រមទាំងបានផ្ដល់គំនិតណែនាំតម្រង់ទិសប្រកបដោយភាពឈ្លាសវៃ ធ្វើឱ្យ ស.ស.យ.ក. ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ក្នុងនោះក៏រួមទាំង ក.យ.គ. បន្តសម្រេចបានលទ្ធផលត្រចះត្រចង់ជូនជាតិមាតុភូមិ ជាពិសេសការគាំទ្រឱ្យកម្លាំងយុវជនក្លាយជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​ រួមពូនជ្រុំកសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាព។

ក្នុងនាម ឯកឧត្តមប្រធាន ស.ស.យ.ក. ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ កោតសរសើរ និងផ្ដល់ការលើកទឹកចិត្តជាអតិបរមា ចំពោះថ្នាក់ដឹកនាំ និងសមាជិក ក.យ.គ. គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត គណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ និងប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤ ដូច៖ ជាការចូលរួមរៀបចំកម្មវិធីសាទរកម្ពុជា កម្មវិធីកីឡា សិល្បៈ វប្បធម៌ អប់រំ សកម្មភាពសង្គមតាមគ្រឹះស្ថានឧត្តមសិក្សា និងសហគមន៍ ការរៀបចំសិក្ខាសាលា បាឋកថា និងវគ្គបណ្ដុះបណ្ដាលជាច្រើននៅតាមគ្រឹះស្ថានឧត្តមសិក្សាជាដើម៕

សូមស្តាប់សេចក្ដីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោម៖