(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ដើម្បីដោះស្រាយបញ្ចប់វិវាទដីធ្លី និងការជំរុញការចុះបញ្ជីដីធ្លីដែលនៅសេសសល់ឱ្យបានចប់សព្វគ្រប់នាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥។ កិច្ចប្រជុំអន្តរក្រសួងនេះមានការអញ្ជើញចូលរួមពីលោក ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តក្រចេះ។
ជាលទ្ធផល អង្គប្រជុំបានឯកភាព និងសម្រេចយកនីតិវិធីសុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ និងដោះស្រាយបញ្ចប់វិវាទលើទីតាំងដីរដ្ឋ និងដីឯកជន ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឈានទៅបង្កើតបរិយាកាសគ្មានវិវាទ៕
សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖