(ភ្នំពេញ)៖ ក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅកម្ពុជា មានឈ្មោះថា «D Smart Gaz» នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយ គឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារ ជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នា ព្រមទាំងសហគមយើងរស់នៅផងដែរ។
នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយ ដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅ មិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។
ក្នុងឱកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។ ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយធ្វើការបញ្ជាទិញហ្គាសពីក្នុង App ផ្ទាល់។
លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺអាចមើលឃើញកំរិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៍ចាប់ក្លិនហ្គាសពេលលិចធ្លាយ និងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស័្វយប្រវត្តិ។ លោកអ្នកអស់កង្វល់រឿងកុម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដារ មិនបង្កហានិភ័យទៅទីសាធារណៈក្នុងកំឡុងពេលបើកបរ។
សម្រាប់ព័ត៍មានបន្ថែមអាចទំនាក់ទំនងតាម Facebook Page D Smart Gaz - ឌី ស្មាតហ្គាស
https://www.facebook.com/profile.php?id=61553088354040៕