(កំពង់ឆ្នាំង)៖ គម្រោងជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន៤ នៅក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមធ្វើជូនដល់ប្រជាពលរដ្ឋ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ផ្លូវ ក្នុងការធ្វើដំណើរ និងដើម្បីធានាបាននូវសុវត្ថិភាពពេលធ្វើដំណើរ ក្រោមគម្រោងថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ឆ្នាំ២០២៥នេះ។
លោក ហែ ពុធភក្តី ដែលជាប្រធានអង្គភាពលទ្ធកម្មសាលាខេត្ត បានបញ្ជាក់ប្រាប់ឱ្យដឹងថា គម្រោងទាំង៤ដែលកំពុងត្រូវបានអនុវត្តក្នុងក្រុងកំពង់ឆ្នាំង រួមមាន៖ ១-ផ្លូវលេខ២ ចាក់កៅស៊ូអេស៊ី(AC)មានប្រវែង៩២០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃក្រឡា៥.៥២០ម៉ែត្រការ៉េ និងគូសគំនូសសញ្ញាចរា ចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ៣ស្ថិត ក្នុងសង្កាត់ខ្សាម ២-ផ្លូវលេខ៣ ប្រវែង៩៥០ម ទទឹង៦ម៉ែ ត្រ មានផ្ទៃ៥៧០០ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាច រណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទល់ផ្លូវលេខ២ ស្ថិតក្នុងសង្កាត់ខ្សាម,៣-ផ្លូវលេខ២៤ប្រវែង៣៩០ម៉ែត្រ ទទឹង ៦ម៉ែត្រ មានផ្ទៃ២៣៤០ម៉ែត្រក្រឡា និងគូសគំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ដល់ព្រំប្រទល់ផ្លូវលេខ៥០ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង,និង៤-ផ្លូវលេខ២៥ប្រវែង១៧ ០ម៉ែត្រ ទទឹង៦ម៉ែត្រ មានផ្ទៃ១០៥០ម៉ែត្រក្រឡា និងគូស គំនូសសញ្ញាចរាចរណ៍ចាប់ពីផ្លូវជាតិលេខ៥ ដល់ព្រំប្រទ ល់ផ្លូវលេខ៤៥ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក ហែ ពុធភក្តី បានបញ្ជាក់ទៀតថា នេះជាជំហានថ្មីមួយទៀត នៃការអភិវឌ្ឍរបស់ខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងក្រុងកំពង់ឆ្នាំងត្រូវបានស្ថាបនា នឹងបន្តធ្វើជាជំហានជាបន្តប ន្ទាប់ រហូតដល់ក្រុងកំពង់ឆ្នាំង មានផ្លូវល្អស្អាតជាផ្លូវក្រាលកៅស៊ូប្រភេទអេស៊ី(AC)ផ្លូវបេតុង និងផ្លូវប្រភេទ(DBST) នៅទូទាំងក្រុង។
មន្ត្រីបច្ចេកទេសនៃមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ក៏បានឲ្យដឹងផងដែរថា គម្រោងការងារថែទាំកំណាត់ ផ្លូវជា តិលេខ៥នេះ ដោយបានក្រាលបេតុងកៅស៊ូអាសេ(AC) ប្រវែង១១២០ម៉ែត្រ ទទឹង១៣ម៉ែត្រ ចាក់បេតុងចិញ្ចើមស ងខាង(ម្ខាង០,៥ម៉ែត្រ)រៀបខឿនបេតុង,រៀបការ៉ូឡា,គូស គំនូសញ្ញាចរាចរណ៍,ដាំផ្លាកសញ្ញាចរា ចរណ៍,និងដាំដុំចំ ណាំងផ្លាតនៅចន្លោះគីឡូម៉ែត្រលេខ៨៧+៦៦០ដល់គីឡូ ម៉ែត្រលេខ៨៨+៧៨០ ស្ថិតនៅភូមិស្រែព្រីងសង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងគឺអនុវត្តការងារដោយ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។
លោកក៏បញ្ជាក់ផងដែរថា ផ្លូវដែលកំពុងជួសជុលនិងធ្វើការស្ថា បនាពេលនេះ គ្រោងនឹងធ្វើឱ្យរួចរាល់នៅមុនបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។នៅជំហ៊ានបន្តរដ្ឋបាលខេ ត្តកំពង់ឆ្នាំង នឹងបន្តស្ថាបនា និងជួសជុលផ្លូវនានានៅតាមបណ្តាស្រុក មួយចំនួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។
សមិទ្ធផលជាច្រើនក្នុងខេត្តកំពង់ឆ្នាំង ពិសេសហេដ្ឋារចនាសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានធ្វើឱ្យខេត្តមួយនេះ កាន់តែមានការអភិវឌ្ឍនូវគ្រប់វិស័យ និងជាខេត្តមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលចង់ឃើញពីការអភិវឌ្ឍន៍យ៉ាងឆា ប់រហ័សក្នុងរយៈពេលខ្លី ខេត្តកំពង់ឆ្នាំងមិនត្រឹមតែមាន ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សតែប៉ុណ្ណោះទេ ខេត្តកំពង់ឆ្នាំ ង ក៏ទទួលបាននូវចំណាត់ថ្នាក់ល្អៗជាច្រើននៅទូទាំងប្រ ទេសដូចជាផ្នែកបរិស្ថាន ខេត្តកំពង់ឆ្នាំងទទួលបានលេខ ១ទូទាំងប្រទេស, បញ្ចប់ការបន្ទោបង់គ្មានសណ្ដាប់ធ្នាប់ខេត្តកំពង់ឆ្នាំង ធ្វើបានជោគជ័យមុនគេ, ការបោសសម្អាតមីនក៏ខេត្តកំពង់ឆ្នាំងត្រូវបានបិទបញ្ចប់មុនគេផងដែរ។
ក្រៅពីសម្រេចបាននូវចំណាត់ថ្នាក់ដ៏ល្អជាច្រើន ខេត្តកំព ង់ឆ្នាំងក៏បានរៀបចំអោយមានការទាក់ទាញពីប្រជាពលរ ដ្ឋ និងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវបរទេស ដោយបានង្កើតនូវតំបន់ទេសចរណ៍និងរមណីយដ្ឋានជាច្រើនមិនតែ ប៉ុណ្ណោះខេត្តកំពង់ឆ្នាំង និងត្រៀមបង្កើតនូវតំបន់ទេសចរ ណ៍និងតំបន់រមណីយដ្ឋានមួយចំនួនទៀតទៅតាមភូមិសា ស្ត្រដែលមានសក្តានុពល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទាំងភ្ញៀវជាតិ និងភ្ញៀវបរទេស ឱ្យចូលមកលេងកម្សាន្តឲ្យ បានច្រើន ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋមាន ការងារធ្វើ និងមានឱកាសប្រកបមុខរបរលក់ដូរចិញ្ចឹមជីវិ ត ដើម្បីកែប្រែជីវភាពរស់នៅរបស់ពួកគាត់ក្នុងមូលដ្ឋានឲ្យ បានសមរម្យនិងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ៕