(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញមកបដិសេធទាំងស្រុងនៅការបង្ហោះព័ត៌មានក្លាយក្លែង ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិត របស់ហ្វេសប៊ុកមួយ ដែលដាក់ថា «លោកស្រី ជា សេរី ប្រធានធនាគារជាតិកម្ពុជា ព្រមានមិនឱ្យចាយលុយដុល្លារ ឱ្យចាយលុយដុងរបស់យួនវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ»។
តាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនធនាគារជាតិនៃកម្ពុជា បានចេញមកច្រានចោលដូច្នេះថា «សូមប្រុងប្រយ័ត្នព័ត៌មានក្លែងក្លាយ ប្រឌិត បោកប្រាស់ក្នុងចេតនាទុច្ចរិត ពីផេកហ្វេសប៊ុកដូចក្នុងរូបនេះ ‼️ព័ត៌មានពិត គឺលោកជំទាវបណ្ឌិត ជា សិរី។
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់និងចាយវាយប្រាក់រៀលខ្មែរឱ្យបានទូលំទូលាយ ដើម្បីពង្រឹងឯករាជ្យ និងអធិបតេយ្យភាពជាតិ។ លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាស្តីពី «ប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ» នៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥»៕