(ភ្នំពេញ)៖ ក្នុងឱកាសខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ខួបលើកទី១៤៣ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្ដេជ្ញា វិនិយោគអនុវត្ត» (Yes! We Can End TB : Commit, Invest, Deliver )។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាព របស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរបស់សង្គមជាតិទាំងមូល។
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៖