(ភ្នំពេញ)៖ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងធ្ងន់ធ្ងរបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅបរទេស ដែលតែងតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយដោយបំពាន បំភ្លៃ និងបំភាន់ តាមបណ្តាញសង្គមថា សម្តេចក្រឡាេហាម ស ខេង ជាក្បាលម៉ាស៊ីនដឹកនាំនៃរបស់ដែលហៅថា «ចលនាជាតិតស៊ូ» ដែលបង្កើតឡើងដោយទណ្ឌិត សម រង្ស៉ី។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា សកម្មភាពរបស់ក្រុមជ្រុលនិយមទាំងនេះ គឺជាឧបាយកល ទុច្ចរិត អសីលធម៌ គ្មានគុណធម៌ជាមនុស្សជាតិ ក្នុងទិសដៅបំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ ក្នុងគោលបំណងអគតិបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បម្រើចេតនាព្រៃផ្សៃ ខ្មៅងងឹតសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូល ភ្នក់ភ្លើងវិនាសកម្មម្តងទៀតតាមរបៀប «បដិវត្តន៍ពណ៌»៕
ខាងក្រោមនេះជាសេចក្តីប្រកាសថ្កោលទោសរបស់ អ្នកនាំពាក្យ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា៖