(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអះអាងថា ការបិទស្ថាប័នសារព័ត៌មានអន្តរជាតិ ពីសំណាក់រដ្ឋាភិបាលអាមេរិក មិនបានជះឥទ្ធិពលដល់សេរីភាព សារព័ត៌មាននៅក្នុងប្រទេសកម្ពុជាឡើយ។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ។

មិនជះឥទ្ធិពលព្រោះថា នៅបច្ចុប្បន្ននេះ ស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជារដ្ឋ និងឯកជន ទាំងបុរាណ និងទំនើបនៅកម្ពុជាមានជាង១,៦០០ស្ថាប័ន និងមានអ្នកសារព័ត៌មានប្រមាណ១ម៉ឺននាក់ ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះជាលទ្ធផលនៃការស្ទង់មតិថ្មីមួយ ដែលក្រសួងព័ត៌មានបានរៀបចំឡើងក្នុង ក្របខណ្ឌនៃការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សាកិច្ចពិភាក្សាបន្តដូចតទៅ៖