(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បាននលើកឡើងថា ក្រៅតែពីកត្តាគោលនយោបាយថ្មី America Frist របស់លោក ដូណាល់ ត្រាំ កត្តាអំពើពុករលួយ ដែលត្រូវបានរកឃើញ នៅក្នុងស្ថាប័នព័ត៌មានទាំងនោះ ក៏ជាផ្នែកមួយនៃការសម្រេចចិត្តបញ្ចប់ជំនួយលើប្រព័ន្ធផ្សព្វផ្សាយនេះដែរ។ ការណ៍លើកឡើងរបស់ លោក ទេព អស្នារិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍កន្លងទៅ។
គួរជម្រាបថា នៅពេលលថ្មីៗនេះរដ្ឋបាលលោក ដូណាល់ ត្រាំ បានបញ្ចប់ការផ្ដល់ជំនួយទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាទីភ្នាក់ងារមួយផ្តល់មូលនិធិរបស់រដ្ឋាភិបាលអាមេរិក ទៅឱ្យវិទ្យុអាសស៊ីសេរី វិទ្យុអឺរ៉ុបសេរី និងវិទ្យុសំឡេងអាមេរិក VOA ក៏ដូចជាស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួនទៀត នូវថវិកាប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ។
ការសម្រេចចិត្តនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការចំណាយខ្ជះខ្ជាយ ខណៈដែលលោក Elon Musk ក្នុងនាមជារដ្ឋមន្ត្រីក្រសួងប្រសិទ្ធភាព របស់រដ្ឋបាលអាមេរិក បានបញ្ជាក់ថា ការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបនោះ គឺរឿងហួសសម័យ និងមិនចាំបាច់ នាំតែអ្នកបង់ពន្ធអាមេរិកត្រូវខាតលើការចំណាយក្នុងមួយឆ្នាំៗប្រមាណជិត១ពាន់លានដុល្លារតែប៉ុណ្ណោះ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖