(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិតឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមេបញ្ជាការរង កងទ័ពជើងអាកាស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាក្រុមការងារចល័តគណបក្សចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងលោកស្រី ឈុន ផាណ្ណា បានអញ្ជើញសម្ពោធឆ្លងសមិទ្ធផលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង ២,០០០ម៉ែត្រ នៅភ្នំទួលទ្រង់ ក្នុងបរិវេណ វត្តគិរីវិបស្សនារាម (ភ្នំទួលទ្រង់) ស្ថិតក្នុងភូមិ បឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ក្នុងរបាយការណ៍ស្វាគមន៍របស់លោក សូម សារិត អភិបាលស្រុក ព្រែកប្រសព្វ បានបញ្ជាក់ពីស្ថានភាពទូទៅ និងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ព្រមទាំងសមិទ្ធិផលនានា ក្នុងទីអារាម គីរីវិបស្សនារាម ដែលដឹកនាំដោយព្រះតេជគុណព្រះនាម យ៉ាន ចំណាន ចៅអធិការវត្ហ បានកសាងផ្លូវថ្មី និងជួសជុលផ្លូវចាស់សរុប ៣៤៩៥ម៉ែត្រ ជួសជុលចាក់ដីកែលម្អផ្លូវ និងសមិទ្ធិផលនានានៅក្នុងវត្ត ចំណាយថវិកាចំនួន ៨៧ លាន៩៥០០០០ រៀល ដែលបានជួយឧបត្ថម្ភពីលោក និងលោកស្រី ព្រទាំងសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិត ឆ្ងាយ ដែលនឹងដាក់សម្ពោធឱ្យប្រើប្រាស់នាថ្ងៃនេះ។ ថ្ងៃនេះជាលើកទី៣ហើយដែលបណ្ឌិត អញ្ជើញជាអធិបតីលើកទី១ លោកបណ្ឌិត សម្ភោធ សមិទ្ធផលនានាក្នុងវត្តឆ្នាំ២០១២ និងលើកទី២ បុណ្យឆ្លងព្រះអដ្ឋិចេតីយ៍ សម្រាប់តម្កល់ព្រះអដ្ឋិធាតុ ព្រះ ឥន្ទកេស្សរ៍ ឡោ អ៊ុំ ក្នុងអំឡុងឆ្នាំ២០១៩។
ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើត មកពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក និងលោកស្រី ព្រមទាំងសប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលថ្មីនៅទីអារាម វត្តគិរីវិបស្សនារាម ( ភ្នំទួលទ្រង់) នាពេលនេះ។
លោកបណ្ឌិត ឈួន ថាវរិន្ទ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធាគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងពីលោក នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ផ្ញើជូនដល់ព្រះតេជ គុណគណអធិបតី លោកតា លោកយាយទាំងអស់ សូមទទួលបានូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
លោកបណ្ឌិត បានគូសបញ្ជាក់ផងដែរថាក្នុងនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្នើម និងឈ្លាសវៃ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តការពាររាល់សមិទ្ធផលសុខសន្តិភាព នូវបន្តកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យថែមទៀត។
លោកបណ្ឌិត បានបញ្ជាក់ថា កាងារទាំងអស់តែងសម្រេច ដោយសេចក្តីព្យាយាមប្រឹងប្រែង និងមានសទ្ធាជ្រះថ្លាទើបមានសមិទ្ធិផលជាក់ស្តែង ដែលត្រូវដាក់សម្ពោធផ្លូវ ១ខ្សែនៅវត្តភ្នំ ទួលទ្រង់នា ថ្ងៃនេះជាសក្ខីភាពស្រាប់។ លោកបណ្ឌិត ឈួន ថាវរិន្ទ បានបញ្ជាក់ថាសមិទ្ឌិផលដែលបានកើតឡើងនៅក្នុងទីអារាមភ្នំទួលទ្រង់នេះក៏ដូចជាសមិទ្ធិផលនានាជាច្រើននៅទូទាំងប្រទេសទាំងវិស័យពុទ្ធចក្រនិងអណាចក្រ គឺកើតឡើងដោយកត្តាសុខសន្តិភាព។ «សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដែលកើតមានរហូតមកដល់បច្ចុប្បន្នគឺមិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកពីការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គរាប់មិនអស់របស់ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនឹកមគ្គុទេសឯក ហេតុនេះសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់ សូមរួមគ្នាថែរក្សាសន្តិភាព អរគុណសន្តិភាព ស្រលាញ់សន្តិភាព និងការពារសន្តិភាពឱ្យបានទាំងអស់គ្នាដើម្បីជាតិយើងរីកចម្រើនទៅមុខទៀត។
លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី, លោក គឹម វណ្ណា និងលោកស្រី បានប្រគេនទ័យវត្ថុនិងបច្ច័យមេគណខេត្ត ៥០ម៉ឺនរៀល, ប្រគេនអនុគណស្រុក ៥០ម៉ឺនរៀល, ប្រគេនព្រះសង្ឃ ១២អង្គ មួយអង្គមានសាដក១ និងបច្ច័យ ១០ម៉ឺនរៀល, អភិបាលស្រុក ៥០ម៉ឺន រៀល ,ក្រុមប្រឹក្សាស្រុក ៥០ម៉ឺនរៀល, មេឃុំ ៥០ម៉ឺនរៀល, ចូលរួមបុណ្យផ្កាវត្តទួលទ្រង់ ថវិកា ៤លានរៀល, ផ្តល់ជូនប្រជាពុទ្ធបរិស័ទចូលរួម ៦៣០នាក់ មានសារ៉ុង១, សៀវភៅធ៌ម ព្រទាំងជីវប្រវត្តិព្រះតេជគុណ ឥន្ទកេស្សរ៍ ឡោ អុម ១ក្បាលផងដែរ។
ជូនអ្នកកាន់ខ្សែបូរសម្ពោធ ១០ម៉ឺនរៀល និងកម្លាំប្រជាការពារថវិកា ៤០ម៉ឺនរៀល សរុបចំណាយបច្ច័យបុណ្យសម្ពោធផ្លូវប្រវែង ២០០០ម៉ែត្រ និងបុណ្យផ្កានៅវត្តភ្នំទួលទ្រង់ បច្ច័យរបស់លោកបណ្ឌិត ឈួន ថាវរិន្ទ និងលោកស្រី ឈុន ផាណ្ណា ព្រទាំងបុត្រ ចំនួន ២១.០៩២.០០០រៀល, លោក ហ៊ីវ ជននាថ និងលោកស្រី លឹម មួយហួង ព្រមទាំងបុត្រ ថវិកា ២.០០០.០០០ រៀល, លោកស្រី ជា ស៊ុនដាណែត ព្រមទាំងបុត្រ ថវិកា ១.២០០.០០០រៀល, លោក មុន្នី ហោរ៉ាត និងលោកស្រី ចុង សុឃីម ព្រមទាំងបុត្រ ថវិកា ១.០០០.០០០រៀល, លោក គឹម វណ្ណា និងលោកស្រី ជា សុគន្ធា ព្រទាំងបុត្រ ថវិកា ៤.០០០.០០០ រៀល, លោក ស៊ី ឃាង ព្រមទាំងបុត្រ ថវិកា ១.០០០.០០០រៀល សរុបថវិកាចំនួន ៣០.២៩២.០០០រៀល ៕