(ភ្នំពេញ)៖ អាថ៌កំបាំងមួយពាក់ព័ន្ធនឹងព្យុះសង្ឃរានយោបាយ មុនការបោះឆ្នោតសកលលើកដំបូង និងការបង្កើតរាជរដ្ឋាភិបាលចម្រុះឆ្នាំ១៩៩៣ ត្រូវបានបង្ហើបឱ្យដឹងតាមប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តើព្យុះសង្ឃរាទាំងនោះ មានអ្វីខ្លះដែល ជារបត់នៃប្រវត្តិសាស្ត្រជាតិ?
Fresh Exclusive មានសេចក្តីរាយការណ៍រៀបរាប់ស៊ីជម្រៅលើបញ្ហានេះ៖
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបដំណើរនយោបាយជាប្រវត្តិសាស្ត្ររបស់ជាតិ នៅក្នុង ដំណាក់កាលប្រកួតប្រជែងអំណាចជាមួយគណបក្សនយោបាយដទៃ ជាពិសេសនៅមុន ការបោះឆ្នោតសកលលើកដំបូងខែឧសភាឆ្នាំ១៩៩៣ ក្រោមការរៀបចំរបស់អង្គការសហប្រ ជាជាតិ។ គណបក្សនយោបាយចូលរួមប្រកួតប្រជែងនាពេលនោះ មាន២០គណបក្ស ប៉ុន្តែ គណបក្សដែលទទួលបានអាសនៈក្នុងរដ្ឋសភា មានគណបក្សបួនតែប៉ុណ្ណោះ។ នាចុងខែ ឧសភាឆ្នាំ១៩៩៣ បន្ទាប់ពីមានការប្រកាសលទ្ធផលបោះឆ្នោត សម្តេច ហ៊ុន សែន និង សម្តេចជាស៊ីម ពេលនោះ បានស្នើនិងយាងព្រះសម្តេចព្រះនរោត្តម សីហនុ ដើម្បីយាង ព្រះអង្គមកកាន់អំណាចជាព្រះប្រមុខរដ្ឋ។ ព្រះមហាវីរក្សត្រខ្មែរ នៅថ្ងៃទី៣មិថុនាឆ្នាំ១៩៩៣ បានប្រកាសថាព្រះអង្គនឹងយាងទទួលមុខតំណែងជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ជាលើកទី២នេះ។
***ដំណើរដើមទងនឹងប្រវត្តិនយោបាយស្មុគស្មាញរបស់កម្ពុជា
ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ បេសសកម្មអង្គការសហប្រជាជាតិ UNTAC ត្រូវ បានក្លាយជារដ្ឋបាលបណ្តោះអាសន្ននៅលើទឹកដីកម្ពុជា ដើម្បីធ្វើការរៀបចំការបោះឆ្នោត សកលតាមបែបលទ្ធិប្រជាធិបតេយ្យ រវាងពីថ្ងៃទី២៣ដល់២៨ឧសភា ឆ្នាំ១៩៩៣។ ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីសដដែល, UNTAC នឹងត្រូវដកហូតអាវុធពីភាគីជម្លោះខ្មែរទាំង បួនក្រុម គឺភាគី ពីរដ្ឋកម្ពុជា, ភាគីខ្មែរក្រហម, ភាគីហ៊្វុនស៊ិនប៉ិច និងភាគីគណបក្សប្រជាធិប តេយ្យសេរីនិយមព្រះពុទ្ធសាសនានៃកម្លាំងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់លោក សឺន សាន…ប៉ុន្តែនៅមុនដំណាក់កាលរៀបចំការបោះឆ្នោតបានមកដល់នោះ គឺនៅក្នុងខែមិថុនា ឆ្នាំ១៩៩២ ខណៈពេលដែលកងកម្លាំង UNTAC តម្រូវឱ្យដកហូតអាវុធពីភាគីខ្មែរទាំង បួននោះ ស្រាប់តែភាគីខ្មែរក្រហម បានធ្វើពហិកា និងថែមទាំងរារាំងកម្លាំង UNTAC មិនឱ្យចូលក្នុង ទឹកដីដែលពួកគេបានកាន់កាប់ឡើយ ក្រោមលេសថា មានវត្តមានកងទ័ពវៀតណាមនៅក្នុង ទឹកដីកម្ពុជា ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីបីដទៃទៀត ដែលព្រមព្រៀងចូលរួមការបោះ ឆ្នោត ត្រូវបានគេដកហូតអាវុធស្របតាមកិច្ចព្រមព្រៀង… និងការបោះឆ្នោតដែលគ្មានការ ចូលរួមពីភាគីខ្មែរក្រហម នៅតែបន្តធ្វើ បើទោះបីជាមានការគំរាមកំហែងពីក្រុមប្រដាប់អាវុធ ខ្មែរក្រហមនាពេលនោះក៏ដោយ។
លទ្ធផលនៃការរៀបចំបោះឆ្នោតសកលលើកដំបូងគ្រានោះគឺ គណបក្សដែលទទួលបាន អាសនៈនៅក្នុងរដ្ឋសភា រួមមានបួនគណបក្ស គឺគណបក្សហ៊្វុនស៊ិនប៉ិច បានលទ្ធផល៥៨ កៅអី, គណបក្សប្រជាជនកម្ពុជាបាន៥១កៅអី,គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនាទទួលបាន១០កៅអី និងគណបក្សម៉ូលីណាកា បាន១កៅអី។
ប៉ុន្តែដើម្បីស្តារស្ថានការណ៍ពីលក្ខណៈចាញ់ប្រៀបទៅជាប្រៀបឈ្នះវិញ, ការតស៊ូនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន គឺជាតួអង្គដ៏ឆ្នើមបំផុតក្នុងសម័យកាលនោះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ថ្ងៃទី២១មីនាឆ្នាំ២០២៥ ក្នុងឱកាសបំពាក់ឋានន្តរសក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជួនសម្តេចពិជ័យ សេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាក្នុងសម័យនោះនៅ ក្នុងជួរគណបក្សប្រ ជាជនកម្ពុជា មានអ្នកខ្លះប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលពួកគេប្រុង បង្កើតជាតំបន់អបគមន៍ក្នុងតំបន់ខេត្តភាគខាងកើតប្រទេសនៅពេលនោះ…ហើយរូបសម្តេចគឺជាតួអង្គសំខាន់តែម្នាក់ ក្នុងការដើរតួនាទីជួយសម្រួលបញ្ចៀសសង្គ្រាមមិនឱ្យកើតមាន សាជា ថ្មី៖
«ក្រោយការបោះឆ្នោត មានបញ្ហាប្រឈមច្រើនណាស់ នោះគឺថា នៅក្នុងផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា មានអ្នកទទួលស្គាល់ការបោះឆ្នោត និងមានអ្នកមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ក្នុងនោះគឺការបង្កើតតំបន់អបគមន៍នៅប៉ុន្មានខេត្ត រួមមានព្រៃវែង, ស្វាយ រៀង និង កំពង់ចាម ផងដែរ។ ខ្ញុំត្រូវផ្សងព្រេងគ្រោះថ្នាក់មួយ…»។
****សម្តេច ហ៊ុន សែន ក្នុងបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីជួបជាមួយមេដឹកនាំតំបន់អបគមន៍
ក្នុងសម័យនោះ ខេត្តចំនួន៧ គឺខេត្តព្រៃវែង, ស្វាយ រៀង, កំពង់ចាម, ក្រចេះ, ស្ទឹងត្រែង, រតនគីរី និងមណ្ឌលគីរី ដែលជាប់នឹងព្រំប្រទល់ដែនវៀតណាម ត្រូវបានប្រកាសបំបែកខ្លួន ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ និងលោក ស៊ិន សុង ដែលជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនៅថ្ងៃទី១០មិថុនាឆ្នាំ១៩៩៣។ ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ និង លោក ស៊ិន សុង គឺជាអតីតមន្ត្រី ជាន់ខ្ពស់គាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងពេលនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហើបថា បេសកកម្មមួយរបស់សម្តេចនាពេលនោះ គឺការ នាំ ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ និង លោកស៊ិន សុង ដែលប្រកាសតំបន់អបគមន៍ទាំង នោះ ដើម្បីមកគាល់ព្រះមហាក្សត្រវីរក្សត្រខ្មែរ គឺសម្តេចព្រះនរោត្តមសីហនុ។
ការិយាល័យនយោបាយរបស់ គណបក្ស ហ៊្វុនស៊ិនប៉ិច និង គណបក្ស ប្រជាធិបតេយ្យសេរី និយមព្រះពុទ្ធសាសនា នៅក្នុង បណ្តាខេត្តទាំង៧នាពេលនោះ បានរងការរុះរើ និងវាយប្រ ហារ។ ចំណែកកងកម្លាំង អ៊ុនតាក់ ទាំងឡាយដែលឈរជើង ក្នុងខេត្តទាំង៧នោះ ក៏ត្រូវបាន បញ្ជាឱ្យចាកចេញជាបន្ទាន់ផង ដែរ។
នៅថ្ងៃទៅ១៤មិថុនាឆ្នាំ១៩៩៣ នៅក្នុងកិច្ចប្រជុំរដ្ឋសភាជាបន្ទាន់មួយ សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមជាព្រះប្រមុខរដ្ឋ បានប្រកាសគណបក្សដែលជាប់ឆ្នោតក្នុងរដ្ឋសភា ដែល រួមមានគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥៨អាសនៈ, គណបក្សប្រជាជនកម្ពុជា៥១អាសនៈ , គណបក្សប្រជាធិបតេយ្យសេរី និយមព្រះពុទ្ធសាសនាចំនួន១០អាសនៈ និងគណបក្សម៉ូលី ណាកា ចំនួនមួយអាសនៈ។
ការប្រកាសនា ពេលនោះ បានបង្ហាញថាអំណាចប្រតិបត្តិរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងសម្តេច ហ៊ុន សែន មានទំហំស្មើគ្នា។ សម្តេច ហ៊ុន សែន នាពេលនោះ បានប្រញាប់ ប្រកាសគាំទ្ររដ្ឋបាលបណ្តោះអាសន្ន អ៊ុនតាក់ និងនយោបាយដ៏ម៉ឺងម៉ាត់របស់ សម្តេច ហ៊ុន សែន នៃភាគីគណបក្សប្រជាជនកម្ពុជា នាពេលនោះហើយ បានធ្វើឱ្យមេដឹកនាំ បង្កើតតំបន់ អបគមន៍ បានផ្លាស់ប្តូរជំហរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកព្រឹត្តិការណ៍នៃប្រវត្តិសាស្ត្រជាតិទាំងនោះជាបន្ត៖
«ព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ១៩៩៣ យើងបើកការប្រជុំសភា។ មេដឹកនាំអ៊ុនតាក់ យ៉ាស៊ូស៊្ហី អាកាស៊្ហី បាននិយាយថា នឹងរៀបចំឧទ្ធម្ភាគចក្រមួយឲ្យខ្ញុំ ទៅខេត្តកំពង់ចាម ដើម្បីឲ្យធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ឬព្រៃវែង ឬទៅស្វាយរៀង ។ ពេលនោះខ្ញុំថាមិនបានទេ អញ្ចឹងខ្ញុំឲ្យគន់ គីម ឡើងតាមផ្លូវទឹក ហើយខ្ញុំក៏ឡើងតាមទឹក ដោយសារបងប្រុសរបស់ខ្ញុំកាន់កាប់ខេត្តកំពង់ចាម និងក៏ត្រូវគេទៅបោកថា ត្រូវធ្វើអបគមន៍ បូកជាមួយនិងយុទ្ធភូមិភាគទី២។ កាលពេលនោះ ភៀសខ្លួនជាមួយរថពាសដែករាប់សិបគ្រឿង ដែលបានយកទៅដាក់និងពង្រាយនៅឯអូររាំងឪ (ខេត្តត្បូងឃ្មុំ)។ ឯរថពាសដែកនោះហើយ ដែលយកមកទុកលាក់នៅបាភ្នំ និងក៏ចាប់ផ្តើមយករថពាសដែកទាំងនោះ ធ្វើរដ្ឋប្រហារថ្ងៃទី២កក្កដាឆ្នាំ១៩៩១។ រឿងរ៉ាវវាមិនតូចទេ ប៉ុន្តែយើងចេះសម្របសម្រួលសភាពការណ៍ដើម្បីធ្វើឲ្យសភាពការណ៍របស់យើងនឹងនរ។ បេសកកម្មរបស់ខ្ញុំ គឺត្រូវទៅយកព្រះអង្គម្ចាស់ចក្រពង្ស់ និងឯកឧត្តមស៊ិន សុងមកថ្វាយព្រះករុណា។ ខ្ញុំធ្វើដំណើរប្រកបដោយគ្រោះថ្នាក់»។
សម្តេច ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅពេលនោះ គ្រាដែលសម្តេចបានធ្វើដំណើរទៅកាន់ ខេត្តកំពង់ចាម ក៏មានសេចក្តីរាយការណ៍ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស់ បានធ្វើដំណើរ ទស្សនកិច្ចក្នុងប្រទេស វៀត ណាម ទៅហើយ។ សម្តេច ហ៊ុន សែន ពេលនោះ ត្រូវធ្វើដំណើរ ចេញពីកំពង់ចាម មកខេត្តព្រៃវែង ដើម្បីជួបជាមួយមេដឹកនាំផ្តាច់ខ្លួនម្នាក់ទៀត គឺលោក ស៊ិន សុង៖
«ពេលនោះ ស៊ិន សុង មានកាំភ្លើងមួយដើមនៅនឹងចង្កេះ ក្នុងពេលដែលខ្ញុំអត់មានកាន់អាវុធអីនោះទេ។ ពេលដែលខ្ញុំចូលដេកថ្ងៃនៅបន្ទប់របស់ ស៊ិន សុង ពេលនោះចូលទៅក្នុងបន្ទប់ស៊ិន សុង ដកកាំភ្លើងចេញមក ហើយដាក់កាំភ្លើងរ៉ូឡូទៅលើតុ… ហើយខ្ញុំត្រូវរង់ចាំព្រះអង្គម្ចាស់ចក្រពង្ស់ រហូតដល់ទៅម៉ោងប្រហែលជា៧កន្លះល្ងាច ទើបព្រះអង្គម្ចាស់ចក្រពង់្សមកពីវៀតណាម មកដល់ព្រៃវែង ហើយខ្ញុំក៏នាំឯកឧត្តមស៊ិនសុង និងព្រះអង្គម្ចាស់ចក្រពង្ស់ ចូលថ្វាយបង្គំ គាល់ព្រះករុណា នៅថ្ងៃទី១៧មិថុនាឆ្នាំ២០២៤។»
***សម្តេច ហ៊ុន សែន នៃការច្បាមរូបមន្តអនុម័ត២ភាគ៣
ក្នុងដំណាក់កាលតស៊ូនយោបាយដ៏តឹងតែងនាពេលនោះ សម្តេច ហ៊ុន សែន បានមើលឃើញ នូវចំណុចខ្សោយមួយដែលគណបក្សប្រជាជនកម្ពុជានឹងអាចដួលរលំ បើសិនជាបន្តយកចំ ណុចមតិភាគច្រើនដាច់ខាត៥០បូកមួយ មកធ្វើជាគោលការណ៍សម្រេចក្នុងរដ្ឋសភា ពី ព្រោះយោងតាមលទ្ធផលបោះឆ្នោតសកលនោះ គឺសម្លេងរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងសម្លេងរបស់គណបក្ស ប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់លោក សឺន សាន នឹងអាចឈ្នះលើសម្លេងគណបក្សប្រជាជនកម្ពុជា បានដោយងាយស្រួល។ ហេតុដូច្នោះ ហើយ គឺនៅថ្ងៃទី១៣មិថុនាឆ្នាំ១៩៩៣ មួយថ្ងៃមុនកិច្ចប្រជុំរដ្ឋសភាពេញអង្គលើកដំបូង សម្តេច ហ៊ុន សែន បានធ្វើកិច្ចប្រជុំមួយ ជាមួយនឹងសមាជិកសភាជាប់ឆ្នោត៥១រូប របស់ គណបក្សប្រជាជនកម្ពុជា និងសមាជិកជាន់ខ្ពស់បក្សដទៃទៀត ដើម្បីការច្បាមទាមទារ រក សម្លេង២ភាគ៣នៅក្នុងការសម្រេចរបស់រដ្ឋសភា៖
«មុនពេលប្រជុំសភាមួយថ្ងៃ គឺនៅថ្ងៃទី១៣ខែមិថុនា ខ្ញុំបានប្រជុំដឹកនាំការប្រជុំមួយនៅគណបក្ស ទីស្នាក់ការគណបក្ស ដែលនៅក្នុងនោះគឺបានប្រាប់ទៅសមាជិកសមាជិកាសភានៃគណបក្សប្រជាជន៥១នាក់ បូកជាមួយនិងថ្នាក់ដឹកនាំដ៏ទៃទៀតថា យើងត្រូវច្បាមយក២ភាគ៣ ព្រោះបើមិនច្បាមយកពី២ភាគបីទេគឺមហន្តរាយ ព្រោះហ៊្វុនស៊ិនប៉ិច បូក សឺន សាន គឺគ្រប់គ្រាន់ដើម្បីនឹងបំផ្លាញយើងចោលហើយ។ ប៉ុន្តែកុំភ្លេចថា រដ្ឋធម្មនុញ្ញយើងត្រូវអនុម័តដោយ២ភាគ៣ បើគ្មាន CPP គឺអត់ អញ្ចឹងសុខចិត្តឲ្យរដ្ឋកម្ពុជានៅបន្តអញ្ចឹង។»
យោងតាមកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស គណបក្សដែលចូលរួមក្នុងការបោះឆ្នោតសកល និង ទទួលបានអាសនៈក្នុងរដ្ឋសភា គឺជាគណបក្សដែលរួមគ្នាបង្កើតរដ្ឋធម្មនុញ្ញ។
ប៉ុន្តែនៅក្នុងពេលដែលសម្តេច ហ៊ុន សែន អវត្តមានក្នុងពេលចេញមកបំពេញបេសកកម្មមក តំបន់អបគមន៍ដើម្បីនាំខ្លួនព្រះអង្គ ម្ចាស់ចក្រពង្ស់ និងលោក ស៊ិន សុង មកគាល់នឹងព្រះមហា ក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ នោះ ស្រាប់តែមានការសម្រេចមួយគាំទ្រផ្ទុយពីអ្វីដែល សម្តេច ហ៊ុន សែន ធ្លាប់បានប្រាប់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលត្រូវច្បាមឱ្យ ជាប់នូវការទាមទារយកសម្លេងគាំទ្រ២ភាគ៣ នៅក្នុងសភានោះ។
សម្តេច តេជោ បានរំលឹកថា នាល្ងាចថ្ងៃទី១៤មិថុនាឆ្នាំ១៩៩៣ បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋ សភាលើកដំបូងនាពេលព្រឹករួចមក និងក្នុងពេលដែល ឲសម្តេច បានស្ថិតក្នុងខេត្តកំពង់ចាម ដើម្បីបំពេញបេសកកម្មនោះ ស្រាប់តែមានការទូរស័ព្ទហៅពី ថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជា តម្រូវឱ្យសម្តេច ត្រូវវិលត្រឡប់មកប្រជុំសភានៅភ្នំពេញវិញ ប៉ុន្តែសម្តេចតេជោ មិនបានវិលត្រឡប់ទៅវិញឡើយ ដោយសារតែការជាប់បំពេញបេសកកម្ម ដ៏គ្រោះថ្នាក់ ដើម្បីតែការរារាំងមិនឱ្យមានការបង្កើតតំបន់អបគមន៍នាភាគខាងកើតប្រទេសនោះ។ ភាគី គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ជាស៊ីម និងសម្តេច ហេង សំរិន នាពេលនោះ បែរជាគាំទ្រនូវសម្លេងអនុម័ត៥០បូកមួយ នោះទៅវិញ។
អវត្តមានរបស់សម្តេចក្នុងពេលនោះហើយ បានធ្វើឱ្យបំណងដែលចង់ច្បាមយក សម្លេង២ភាគ ៣ដើម្បីដំណើរនយោបាយរបស់ជាតិនោះ បែរជាដើរខុសពីគោលដៅ ប៉ុន្តែសម្តេច ហ៊ុន សែន មិនព្រមបោះបង់ចោលនូវគោលដៅដើម្បីប្រយោជន៍ប្រទេសជាតិនាពេលនោះឡើយ។ សម្តេចតេជោ បានថ្លែងថា នៅពេលវិលត្រឡប់ទៅភ្នំពេញវិញ សម្តេច បានចូលគាល់និង ទូលព្រះមហាក្សត្រខ្មែរថា ភាគីរបស់គណបក្សប្រជាជនកម្ពុជា មិនគាំទ្រលើការសម្រេច សម្លេង៥០បូកមួយឡើយ៖
«ខ្ញុំចូលទៅគាល់ព្រះករុណា នៅខាងក្រៅកន្លែងដែលធ្លាប់ទទួលសារតាំង កាលពីពេលអតីតរដ្ឋកម្ពុជា។ ពេលនោះខ្ញុំបានទូលព្រះករុណាថា ខាងទូលបង្គំមិនយល់ព្រមទេលើគោលការណ៍៥០បូកមួយ សម្រាប់បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននោះនៅពេលខាងមុខ។ (សំណើ)ពីរភាគបី គឺជាគំនិតរបស់គណបក្សប្រជាជនទេ ដើម្បីទប់ទល់ជាមួយការបំផ្លាញ។ ថ្ងៃនេះនិយាយប្រវត្តិសាស្ត្រនេះតែម្តង។ មេយុទ្ធសាស្ត្រនៅនេះ។ មេបញ្ចេញគំនិតនៅទីនេះក្រែង លោមុនពេលខ្ញុំស្លាប់ទៅអ្នកមិនបានដឹងរឿងគឺមិនដឹង។
ភាពតាំងចិត្តប្តូរផ្តាច់របស់សម្តេច ហ៊ុន សែន លើការទាមទារយកឱ្យបាននូវសម្លេង២ភាគបី នោះ ត្រូវបានព្រះមហាក្សត្រខ្មែរពេលនោះ មានព្រះរាជបន្ទូលតបមកវិញថា សូមឱ្យសម្តេច ហ៊ុន សែន ពិភាក្សាជាមួយនឹងភាគី២ដទៃទៀតដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រនាពេលនោះ បានប្រញាប់ឱ្យ សម្តេច ហ៊ុន សែន ត្រូវធ្វើ កិច្ចការ Lobby ជាមួយភាគីដទៃទៀតដើម្បីស្វែងរកនូវមតិស្របគ្នា។ ចំណុចដ៏ខ្លាំងមួយដែលសម្តេច ហ៊ុន សែន ដែលអាចយកប្រៀបលើភាគីដទៃដែលទើបវិល មកពីក្នុងព្រៃមកកាន់តំណែងក្នុងប្រទេសវិញនោះគឺថា បើសិនជាមានការជំទាស់ពីភាគី នយោបាយណាមួយរបស់គណបក្សហ៊្វុនស៊ិនប៉ិចក្តី និងគណបក្សប្រជាធិបតេយ្យសេរី និយមព្រះពុទ្ធសាសនាក្តី ការអនុម័តរដ្ឋធម្មនុញ្ញថ្មី នឹងមិនអាចធ្វើទៅបានឡើយ…ហើយបើ សិនជារដ្ឋ ធម្មនុញ្ញថ្មី មិនអាចអនុម័តបាន រដ្ឋាភិបាលថ្មីមួយប្រសូតចេញពីការបោះឆ្នោត ក៏មិនអាចកើត ឡើងបាន…ហើយបើសិនជារដ្ឋាភិបាលថ្មីមួយមិនអាចកើតឡើងបាន គឺអតីតរដ្ឋាភិបាលចាស់នៃភាគីរដ្ឋកម្ពុជា នឹងនៅតែបន្តកិច្ចការរបស់ខ្លួនជាដដែល… នោះ គឺមានន័យថា ការបោះឆ្នោតសកលដែលចំណាយប្រាក់ប្រមាណជិត២ពាន់លានដុល្លារ នឹងត្រូវរលាយអស់ទាំងស្រុង។ ភាពក្តាប់ជាប់នូវចំណុចខ្លាំង និងចំណុចខ្សោយទាំងនេះហើយ ដែលធ្វើឱ្យប្រៀបទន់របស់គណបក្សប្រជាជនកម្ពុជា មានសភាពរឹងប៉ឹងឡើងវិញបើទោះបី បានបស្ថិតក្នុងដង្កៀបហ៊ុំព័ទ្ធដោយសត្រូវជាច្រើននៅក្នុងពេលនោះក៏ដោយ៖
«ព្រោះបើសិនគំនិតរបស់យើងពេលនោះ បើអ្នកឯង មិនព្រមគោលការណ៍២/៣ទេ, ខ្ញុំមិនព្រមអនុម័តរដ្ឋធម្មនុញ្ញទេ ព្រោះបើអត់មាន ccp អនុម័តរដ្ឋធម្មនុញ្ញទេ គឺបានន័យថា រដ្ឋធម្មនុញ្ញគឺអត់ចេញរួចទេ។អញ្ចឹងរដ្ឋធម្មនុញ្ញរបស់រដ្ឋកម្ពុជា នៅតែបន្តការគ្រប់គ្រងតំបន់ជាដដែល។ ថ្ងៃនេះគឺយើងបញ្ចេញអាថ៌កំបាំងយុទ្ធសាស្ត្ររបស់យើង»។
ដូច្នេះ នៅថ្ងៃទី១៧មិថុនាឆ្នាំ១៩៩៣នោះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបំពេញបេស កម្មនាំខ្លួនព្រះអង្គ ម្ចាស់ចក្រពង្ស់ និងលោក ស៊ិន សុង មកគាល់នឹងព្រះមហាក្សត្រខ្មែរ ដើម្បី ឱ្យបោះបង់ចោលតំបន់អបគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រៀបនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាលើការទាមទារច្បាមសម្លេង២ភាគ៣ ទទួលបានជោគជ័យថែម ទៀត។
***សម្តេចតេជោ បង្កើតរូបមន្តសហនាយករដ្ឋមន្ត្រី និងសហរដ្ឋមន្ត្រីក្រសួងនៃគន្លឹះដឹកនាំ ប្រទេស
សម្តេចតេជោ បានថ្លែងបន្តថា បន្ទាប់ពីថ្ងៃទី១៧មិថុនា ដែលដោះស្រាយបញ្ហានោះរួចមក សម្តេច បានបន្តកិច្ចការដោះស្រាយដោយផ្ទាល់ជាមួយនឹងសហរដ្ឋមន្ត្រី គឺ ព្រះ អង្គម្ចាស់ នរោត្តម រណឫទ្ធិ នាពេលនោះទៀត ដើម្បីទាញឱ្យព្រះអង្គត្រូវធ្វើដំណើរជាមួយនឹងផែន ការណ៍រៀបចំទុកមកនេះ។
សម្តេចបានរំលឹកថា មុនពេលធ្វើដំណើរមកជួបជាមួយនឹងព្រះអង្គម្ចាស់ រណឫទ្ធិ, សម្តេចនិង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងឡាយ បានស្នាក់ជុំគ្នានាវិមានរដ្ឋចំការមន ដើម្បីការ រក្សាភាពជាធ្លុងមួយនៃនយោបាយនាំប្រទេសជាតិឆ្លងផុតពីសង្គ្រាម។
សម្តេច ហ៊ុន សែន ក្រោយមក បានធ្វើដំណើរមកព្រះរាជដំណាក់ព្រះអង្គ ម្ចាស់រណឫទ្ធិ ដើម្បីលើកឡើងនូវការបង្កើតរូបមន្តជាផ្លូវការជាសហនាយករដ្ឋមន្ត្រី និងសហរដ្ឋមន្ត្រី ក្រសួងដទៃទៀតដែលជាគន្លឹះដឹកនាំប្រទេស៖
ពេលនោះ ខ្ញុំបានប្រាប់សម្តេចក្រុមព្រះថា ឥឡូវអញ្ចេះ ដើម្បីធានាដល់ការសម្រេចបាននូវការទុកចិត្តគ្នាដើម្បីរៀបចំរដ្ឋធម្មនុញ្ញ…ដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ទូលបង្គំស្នើថា យើងត្រូវបង្កើតរដ្ឋាភិបាលបណ្នោះអាសន្នមួយ យោងតាមកិច្ចព្រមព្រៀងរបស់ទីក្រុងប៉ារីស រដ្ឋាភិបាលរបស់ទូលបង្គំ នឹងត្រូវរលាយ ក្រោយពេលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ និងបង្កើតរដ្ឋាភិបាលថ្មី ទើបរដ្ឋបាលរបស់ទូលបង្គំ ត្រូវរលាយ។ ប៉ុន្តែឥឡូវ ទូលបង្គំសុខចិត្តរំលាយចោលរដ្ឋាភិបាលរបស់ទូលបង្គំ បង្កើតឡើងនូវរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដោយមានសហនាយករដ្ឋមន្ត្រី។ នេះជាសំណើររបស់ខ្ញុំ។ អញ្ចឹងពេលនោះយើងឯកភាពគ្នា ក្នុងបង្កើតនូវរដ្ឋាភិបាលបណ្តោះអាសន្ន…សម្តេចក្រុមព្រះ បានឯកភាពភ្លាម។ ខ្ញុំថាបើយើងនៅតែបន្ត ទោះបីភាគីរបស់ព្រះអង្គមានសម្លេងឆ្នោត៥៨កៅអី ហើយទូលបង្គំមាន៥១មែន ប៉ុន្តែព្រះអង្គមិនអាចធ្វើអ្វីបានទេ ក្នុងតំបន់ទូលបង្គំគ្រប់គ្រងនោះ…អត់ធ្វើអីកើតទេ… ហើយយើងមិនអាចជឿទុកចិត្តគ្នា ក្នុងការអនុម័តធ្វើរដ្ឋធម្មនុញ្ញឡើយ»។
****ល្បិចលើល្បិចដើម្បីយកឈ្នះគូប្រកួតប្រជែង
កិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស បានតម្រូវឱ្យរដ្ឋបាលអ៊ុនតាក់ នាពេលនោះ គ្រប់គ្រងលើ ក្រសួងសំខាន់ៗចំនួន៥ រួមមានក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, ក្រសួងហិរញ្ញវត្ថុ, ក្រសួង ការពារជាតិ និងក្រសួងយុត្តិធម៌។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្រោយមានកិច្ចព្រមព្រៀងក្រុងប៉ារីសរួច ភាគីរដ្ឋកម្ពុជា បានបង្កើតនូវក្រសួងថ្មីមួយគឺក្រសួងសន្តិសុខ ដោយដាក់ឱ្យស្ថិតក្រោមលោកស៊ិន សុង ជា រដ្ឋមន្ត្រី រីឯក្រសួងមហាផ្ទៃ ស្ថិតក្រោមការគ្រប់គ្រងរបស់សម្តេចក្រឡាហោម ស ខេង។ នេះ គឺជាល្បិចនយោបាយរៀបចំទុកជាមុន ដើម្បីបង្កាទុកនូវប្រៀបឈ្នះរបស់គណបក្សប្រជាជន កម្ពុជា គ្រាដែលបានមើលឃើញនូវកម្លាំងតស៊ូពីខាងក្រៅ មានការចងសម្បាច់គ្នារវាងពួកគេ ទៅវិញទៅមក ជាពិសេសក្រុមខ្មែរក្រហមដែលមានកម្លាំងច្រើនជាងគេ។
ក្រសួងសន្តិសុខ គឹជាក្រសួងដែលបំបែកចេញពីក្រសួងមហាផ្ទៃ ពីព្រោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាយោងតាមកិច្ចព្រមព្រៀងក្រុងប៉ារីស ការគ្រប់គ្រងក្រសួងសំខាន់ទាំង៥ មិន មានរាប់បញ្ចូលក្រសួងសន្តិសុខឡើយ៖
«តម្រូវឲ្យអ៊ុនតាក់ពិនិត្យលើក្រសួង៥ ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌។ អញ្ចឹងទេ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស , យើងបង្កើតក្រសួងសន្តិសុខមួយភ្លាម។ ក្រសួងសន្តិសុខនោះ ទុកឲ្យស៊ិន សុងអ្នកកាន់…ចំណែកក្រសួងមហាផ្ទៃ ទុកឲ្យសម្តេចក្រឡាហោម។ ពេលនោះខ្ញុំបានអញ្ជើញសម្តេចក្រឡាហោម ដើម្បីឲ្យទៅកាន់ក្រសួងមហាផ្ទៃ…បំបែកមួយចំនួនទុកឲ្យក្រសួងសន្តិសុខ ពីព្រោះគេកំណត់ឲ្យត្រួតពិនិត្យក្រសួងមហាផ្ទៃតើ មិនមែនត្រួតពិនិត្យក្រសួងសន្តិសុខឯណា? អញ្ជឹងទេ បានបង្កើតក្រសួងនោះឡើង។ ហ្នុងហើយគឺល្បិចនៅក្នុងល្បិចនិយាយឲ្យអស់តែម្តងទៅ។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា ការចរចាគ្នារវាងរូបសម្តេច ជាមួយនឹងព្រះអង្គ ម្ចាស់នរោត្តមរណឫទ្ធិ នារសៀលថ្ងៃទី១៧មិថុនា ឆ្នាំ១៩៩៣ នោះ ត្រូវបានបញ្ចប់ដោយជោគ ជ័យ ដោយព្រះអង្គម្ចាស់ពេលនោះ បានយល់ស្របទាំងស្រុងតាមប្រសាសន៍លើកឡើងរបស់ សម្តេច ហ៊ុន សែន។
ក្រោយការចរចាប្រកបដោយជោគជ័យនោះរួចមក សម្តេច ហ៊ុន សែន ដែលពេលនោះ ជា អនុប្រធានគណបក្ស បានរាយការណ៍ដល់សម្តេច ជាស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុ ជា ដែលពេលនោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានឯកភាពគ្នាលើគោលការណ៍ នោះ ប៉ុន្តែនាវេលាយប់ថ្ងៃទី១៧មិថុនានោះ ស្រាប់តែមានពីព្រះបរមរាជវាំង លើកឡើងថា សម្តេចជាស៊ីម មិនបានយល់ព្រមទៅលើអ្វីដែលសហនាយករដ្ឋមន្ត្រីទាំង២ បានលើកឡើង នោះឡើយ។ ព័ត៌មាននេះ បានធ្វើឱ្យសម្តេច ហ៊ុន សែន មានភាពភ្ញាក់ផ្អើលជាខ្លាំងពីព្រោះ អាចជានយោបាយមួយដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ សម្តេចតេជោ បានប្រើប្រាស់វិធីមួយដើម្បីបញ្ចៀសភាពយល់ច្រឡំទាំងនេះ នោះគឹការទួល ព្រះមហាក្សត្រខ្មែរ នាពេលនោះថា រូបសម្តេចដោយផ្ទាល់ និងសម្តេចជាស៊ីម សូមចូលគាល់ ព្រះអង្គដើម្បីបញ្ជាក់រឿងទាំងនេះ ឱ្យដាច់ស្រឡះ។ នៅថ្ងៃទី១៨មិថុនាឆ្នាំ១៩៩៣ សម្តេច ហ៊ុន សែន និងសម្តេច ជាស៊ីម បានធ្វើដំណើរចូលគាល់ព្រះមហាក្សត្រខ្មែរក្នុងព្រះបរមរាជវាំង។ ថ្ងៃទី១៨មិថុនានោះ គឺជាថ្ងៃចម្រើនព្រះជន្មសម្តេចម៉ែជាទីគោរពសក្ការៈ៖
«ហើយត្រូវចាំ ថ្ងៃ១៨ ខែមិថុនា គឺជាថ្ងៃចម្រើនព្រះជន្មហ្លួងម៉ែ… ពេលហ្នឹង កំពុងមានពិធីជប់លាងមួយនៅឯប្រាសាទបូជនីយកិច្ច។ ខ្ញុំជាមួយបង ជា ស៊ីម ទៅ…យើងក៏អត់បានដឹងថារឿងពិធីជប់លាងទេ ប៉ុន្តែយើងមានការស្លៀកពាក់អីត្រឹមត្រូវ ។ ទៅដល់ គឺព្រះករុណាក៏បានឲ្យបង ជា ស៊ីម អង្គុយស្តាំព្រះហស្តរបស់ព្រះអង្គ , ហ្លួងម៉ែជាមួយព្រះករុណា , ហើយអាកាស្ហ៊ី ក៏អង្គុយនៅតុនោះដែរ ហើយខ្ញុំជាមួយសម្តេចក្រុមព្រះ ត្រូវអង្គុយទល់ពីមុខគ្នា។ អញ្ចឹងពេលហ្នឹង សម្តេចព្រះករុណាបានសួរថា ឮថាឯកឧត្តម ជា ស៊ឹម ជំទាស់ជាមួយនឹងការដែលទ្រង់រណឬទ្ធិជាមួយនឹង ឯកឧត្តម ហ៊ុន សែន ឯកភាពគ្នា តើអញ្ចឹងមែនទេ ? សម្តេច ជា ស៊ីម ឆ្លើយថា អត់ទេ… ទូលបង្គំគាំទ្រ។ បង ជា ស៊ីម គាត់បញ្ជាក់បែបនេះ ថាទូលបង្គំគាំទ្រ ។ អញ្ចឹងគឺព្រះករុណាលោកបានទទួលរបាយការណ៍ពីសម្តេចក្រុងព្រះរួចហើយ ប៉ុន្តែលោកចង់ស្តាប់ខ្ញុំថា តើកិច្ចព្រមព្រៀងវាមានស្អីខ្លះ? អញ្ចឹងបានខ្ញុំទូលថ្វាយព្រះករុណាថា ការព្រមព្រៀងនោះទី១ គឺរដ្ឋាភិបាលទូលបង្គំត្រូវបញ្ឍប់ ជំនួសវិញដោយរដ្ឋាភិបាលបណ្តោះអាសន្ន ដោយមានសហនាយករដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ រណឬទ្ធិ និងទូលបង្គំទៅជាសហនាយករដ្ឋមន្ត្រី…ហើយក្រៅពីនោះ នឹងធ្វើជាសហរដ្ឋមន្ត្រីការពារជាតិ និង ធ្វើជាសហរដ្ឋមន្ត្រីមហាផ្ទៃ…ឯការស្រុះស្រួលខាងកងទ័ព គឺប្រគល់ឲ្យឯកឧត្តម កែ គឺមយ៉ាន ជានាយអគ្គសេនាធិការ និងឯកឧត្តម ញ៉ឹក ប៊ុនឆ័យ ជាអគ្គនាយសេនាធិការរង ហើយនិងមានអគ្គនាយកសេនាធិការរងមួយចំនួនទៀត , ប៉ុន្តែថ្នាក់ទីមួយគឺ កែ គឹមយ៉ាន ថ្នាក់ទី២ គឺ ញឹក ប៊ុនឆ័យ។»
ជាមួយនឹងការរៀបចំទាំងឡាយនោះ សម្តេច ហ៊ុន សែន និងព្រះអង្គម្ចាស់រណឫទ្ធិ គឺជា សហ អគ្គបញ្ជាការកងកងកម្លាំងប្រដាប់អាវុធ ដែលត្រួតត្រាលើកម្លាំងប្រដាប់អាវុធទាំងមូលរបស់ កងយោធពលខេមរភូមិន្ទនៃប្រទេសកម្ពុជា។
***ហេតុអ្វីបានជាភាគីរដ្ឋកម្ពុជា ជ្រើសយករបៀបបោះឆ្នោតសមាមាត្រតាមខេត្ត
ភាគីគណបក្សប្រជាជនកម្ពុជា ដែលពេលនោះ បានប្រឈមមុខនឹងភាពឃុបឃិតនៃក្រុមប្រ ដាប់អាវុធតស៊ូមកពីជាយដែន ជាពិសេសក្តីបារម្ភនឹងការវិលត្រឡប់មកវិញនៃរបបកម្ពុជាប្រជា ធិបតេយ្យខ្មែរក្រហមនោះ ដើម្បីតែសេចក្តីសុខសាន្តដល់ប្រទេសជាតិ និងដើម្បីការបញ្ចៀស នូវសង្គ្រាមស៊ីវិល បានប្រើប្រាស់ល្បិចកលជាយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់គួរឱ្យកត់សម្គាល់។ បន្ទាប់ពីបានធ្វើឱ្យកម្លាំងប្រដាប់អាវុធក្រុមតស៊ូមួយចំនួនធំ បានស្ថិតក្រោមការត្រួតពិនិត្យ របស់បេសកម្ម អ៊ុនតាក់ រួចមក, ការរកប្រៀបឈ្នះលើរបៀបបោះឆ្នោត ក៏ជាគន្លឹះមួយដែល គណបក្សប្រជាជនកម្ពុជាបានសិក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។
យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសមហាអំណាចក្នុងក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ បានស្នើឱ្យមានការរៀបចំបោះឆ្នោតសមាមាត្រនៅទូទាំង ប្រទេស ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថាភាគីគណបក្សប្រជាជនកម្ពុជា បាន មើលឃើញថា ការរៀបចំបោះឆ្នោតតាមរបៀបសមាមាត្រនៅទូទាំងប្រទេស នឹងអាចឱ្យភាគី ខ្មែរក្រហមវិលត្រឡប់មកកាន់អំណាចសាជាថ្មីវិញនោះទេ៖
«សូម្បីតែស្ថានភាពនៃការបោះឆ្នោត ប្រទេសធំទាំង៥ គេគ្រោងមកសមាមាត្រទូទាំងប្រទេសតែខ្ញុំមិនព្រមទេ ដំបូងយើងដាក់ថា ចរចានៅទីក្រុងប៉ាតាយ៉ា ថាសមាមាត្រទូទាំងប្រទេស… ប៉ុន្តែខាងយើងនេះថា ដាក់ឯកកត្តនាមសិន ប៉ុន្តែពេលមកខ្ញុំហៅបង ចែម ស្ងួន មកផ្ទះរបស់ខ្ញុំ និងសួរថាធ្វើយ៉ាងម៉េចថាបើសមាមាត្រទូទាំងប្រទេសដូចដែលអ៊ុនតាក់ខ្មែរក្រហម ចូលពេញសភា ព្រោះអាសន្លឹកឆ្នោតផ្គុំគ្នា។ អញ្ចឹងបានជាសមាមាត្រតាមខេត្តនេះ បានចាប់ផ្តើម…យើងយកអាហ្នឹង ទៅឯកភាពគ្នានៅញ៉ូយ៉ក។ អញ្ចឹងសូមផ្តាំតកូនតចៅ យកសមាមាត្រតាមខេត្តរក្សាសមាមាត្រតាមខេត្តទៅ។»
ក្រោយការរៀបចំយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ដើម្បីទប់ទល់រារាំងការវិលត្រឡប់មកវិញរបស់ ក្រុមទ័ពព្រៃខ្មែរក្រហមនោះមក ព្យុះសង្ឃរានយោបាយ ដែលចង់កាច់បំបាក់នយោបាយ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានាពេលនោះ ក៏បានរលាយអស់ទៅវិញ។
រដ្ឋធម្មនុញ្ញថ្មីមួយ ដែលបានបញ្ចូលគោលការណ៍ទាំងឡាយដែលមានចែងក្នុងឧបសម្ព័ន្ធ មួយចំនួននៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជានោះ ត្រូវបានអនុម័តថ្ងៃទី២៤កញ្ញាឆ្នាំ១៩៩៣ ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គទ្រង់ក៏បានឡើង គ្រងរាជ្យសម្បត្តិសាឡើងវិញ រីឯបេសកកម្ម UNTAC ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ប៉ុន្តែការចាកចេញរបស់បេសកកម្មអ៊ុនតាក់ក្នុងពេលនោះ បានស្ថិតក្នុងស្ថានភាពធ្វើឱ្យកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ អាស្រ័យដោយពួកឧទ្ទាមខ្មែរក្រហម ដោយសារតែ ពួកគេបានដក ខ្លួនចេញពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅបន្តធ្វើសង្គ្រាមប្រឆាំងរាជរដ្ឋាភិបាល ។
របាយការណ៍មួយរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ S/25289 អនុម័តដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស, ភាគីកម្ពុជា មានការទទួលខុសត្រូវជាចម្បងចំពោះការអនុវត្តកិច្ចព្រមព្រៀង, និងរបាយការណ៍ដដែលបន្តថាស្ថិរភាពនិងសុខមាលភាពរបស់កម្ពុជា ទៅអនាគត គឺអាស្រ័យលើប្រជាជនកម្ពុជាដោយផ្ទាល់។
របាយការណ៍នោះ បានបញ្ជាក់ច្បាស់ណាស់ថា នៅពេលដែលបេសកកម្មរបស់អង្គការសហប្រជាជាតិបានបញ្ចប់ វាគឺអាស្រ័យលើប្រជាជនកម្ពុជាក្នុងការសម្រេចថា តើត្រូវអនុវត្តកិច្ចព្រមព្រៀងប៉ារីសនោះ យ៉ាងដូចម្តេច?
សម្តេចតេជោ ហ៊ុន សែន ក្នុងមួយជីវិតរបស់លោក បានតស៊ូប្រឹងប្រែងជាខ្លាំងណាស់លើការ ត្រួសត្រាយនយោបាយដើម្បីការបញ្ចប់សង្គ្រាមបង្ហូរឈាម និងការនាំប្រទេសឱ្យមានសន្តិភាព ។ នៅខែកុម្ភៈឆ្នាំ១៩៩៦ ក្រោយការមើលឃើញថាកម្លាំងទ័ពព្រៃខ្មែរក្រហម គឺជាកម្លាំងដែល គំរាមកំហែងសន្តិសុខជាតិ សម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយ ឈ្នះ ឈ្នះ និងក្នុងរយៈពេល១០៥២យប់ និងថ្ងៃ នយោបាយឈ្នះ ឈ្នះ បានធ្វើឱ្យកម្លាំងចាត់ តាំងពួកទ័ពព្រៃខ្មែរក្រហមរលត់រលាយអស់ទាំងស្រុង និងអតីតមេដឹកនាំខ្មែរក្រហមធំទាំង ឡាយបានធ្វើដំណើរពីសំបុកអន្លង់វែង មកកាន់គេហស្ថានសម្តេច តេជោ ហ៊ុន សែន ក្នុងក្រុង តាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី២៩ធ្នូឆ្នាំ១៩៩៨ ដែលថ្ងៃនោះហើយ គឺជាថ្ងៃកម្ពុជា អស់សង្គ្រាម ស៊ីវិលទាំងស្រុង និងមានការឯកភាពទឹកដីពិតប្រាកដទូទាំងប្រទេស ដែលជាចំណុចដ៏ធំ បំផុតនៃប្រវត្តិសាស្ត្រខ្មែរ ត្រូវចងចាំទុកថា បើគ្មាន សម្តេចតេជោ ហ៊ុន សែន និងនយោបាយ ដ៏ប៉ិនប្រសប់កាច់ចង្កូតនៃប្រទេសជាតិនោះទេ កម្ពុជាគ្មានសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុ ប្បន្ននេះឡើយ។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្ររបស់ជាតិ។
ព្រះរាជសារមួយរបស់សម្តេចព្រះនរោត្តមសីហនុន ថ្ងៃទី២៣ឧសភាឆ្នាំ២០០៩ បានមាន បន្ទូលបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកកំពូល (អគ្គ) សម្តេចជាស៊ីម, អគ្គ សម្តេចហេងសំរិន, អគ្គសម្តេច ហ៊ុន សែន) និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, កម្មាភិបាល និងសមាជិកទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ពុំដែលបានទទួលអំណោយ, បុព្វសិទ្ធិអ្វីពីខ្ញុំទេ ក៏ប៉ុន្តែពួកគាត់ បានផ្តល់គ្រប់យ៉ាងដល់ខ្ញុំ និងភរិយាខ្ញុំ ប្រកបដោយសេចក្តីថ្លៃថ្នូរ៖ មហាកិត្តិយសដ៏ឧត្តុង្គឧត្តម, ឋានៈដ៏ខ្ពង់ខ្ពស់ ថ្នាក់ជាតិ និងជាប្រវត្តិសាស្ត្រ យុត្តិធម៌, ថវិកា...។ល។ និង។ល។»
ព្រះរាជសារដដែល បានសរសេរបួងសួង «សូមព្រះពុទ្ធជាអម្ចាស់, ទេវតា,បុព្វការីនិងអតីតវីរៈក្សត្រាក្សត្រីទាំងអស់នៅលើមេឃ ប្រសិទ្ធិពរជ័យបវរ, ជួយការពារនិងបន្តការពារនិងផ្តល់ជ័យជំនះជានិច្ចនិរន្តដល់គណបក្សប្រជាជនកម្ពុជា»៕