(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំអំពីបែបបទ នីតិវិធីនៃការទទួលពាក្យបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគគិនបរទេស ដែលរងគ្រោះដោយសារអំពើផ្សេងៗ។
ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រគល់ភារកិច្ចនេះជូននាយកដ្ឋាននគរបាលទេសចរណ៍ ដើម្បីមានសិទ្ធិទទួលពាក្យបណ្ដឹង និងដោះស្រាយបណ្ដឹងសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគិន។
សម្រាប់ទំនាក់ទំនងក្នុងការដាក់ពាក្យបណ្ដឹង សូមទូរស័ព្ទទៅកាន់លេខទូរស័ព្ទ Hotline របស់ការិយាល័យនីតិវិធី 010 665 675៕