(ភ្នំពេញ)៖ លោក ប៉ិច ហាក់ អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បានបាត់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលមានលេខសម្គាល់ 12051001-0969 ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយសារវង្វេងដៃបាត់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤។
លោកបញ្ជាក់ថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។
លោក ប៉ិច ហាក់ សូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យលោកវិញ លោកនឹងមានជូនសាគុណ៕