(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ និងប្រកាសដាក់ ដាក់ឱ្យអនុវត្តជាផ្លូវការ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ២០២៤-២០២៨ និងម៉េតាទិន្នន័យនៃសូចនាកររបស់ក្រសួង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធផល សំខាន់ៗរបស់ក្រសួង សម្រាប់អង្គសន្និបាតរបស់យើងរយៈពេល ២ថ្ងៃនេះ ដែលជាមូលដ្ឋានសម្រាប់អង្គសន្និបាត ផ្តោតការចាប់អារម្មណ៍ និងត្រៀមចូលរួមមតិយោបល់នានា ដើម្បីឱ្យកិច្ចការទាំងនោះ សម្រេចបានលទ្ធផលកាន់តែ ប្រសើរ នូវចំណុចមួយចំនួនដូចខាងក្រោម៖

១- សេវាសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់ និងពង្រឹងពង្រីក។

២- សេវាកិច្ចការពារកុមារ នៅតែបន្តរីកចម្រើនទៅមុខឥតឈប់ឈរ កុមាររងគ្រោះត្រូវបានយកចិត្តទុក ដាក់ និងទទួលបានការគាំពារ។

៣- កម្មវិធីបង្វែរអនីតិជនទំនាស់នឹងច្បាប់បាននឹងកំពុងអនុវត្តយ៉ាងសកម្ម ដែលនេះជាជំហានថ្មីមួយ ទៀតនៃការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់អនីតិជន នៅគ្រប់ដំណាក់កាល។

៤- កម្មវិធីបន្សាប ព្យាបាល ស្តារនីតិសម្បទា បាននិងកំពុងបន្តអនុវត្ត ក្នុងនោះ មណ្ឌលជាច្រើនត្រូវ បានបង្កើតនៅតាមរាជធានី ខេត្ត ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនជាងមួយម៉ឺន នាក់ក្នុងមួយឆ្នាំៗទទួលបា ឆ្នាំៗទទួលបានការព្យាបាល ព្យាបាល បន្សាប ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ មុននឹងធ្វើសមាហរណកម្មទៅរួមរស់ជាមួយគ្រួសារ និងសហគមន៍វិញ ដោយគ្មានការរើសអើង។

៥- សេវាគាំពារជនរងគ្រោះ ត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ ដោយបានដាក់ចេញនូវបទដ្ឋាន អប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

៦- សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ ច្បាប់ស្តីពីកិច្ចការពារនិងលើក កម្ពស់សិទ្ធិជនពិការ ត្រូវបានជំរុញអនុវត្តប្រកបដោយផ្លែផ្កា ជាអាទិ៍ ការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរជូនជនមានពិការភាព ការបង្កឱកាសជូនជនមាន ពិការភាពចូលរួមសកម្មភាពសង្គមយ៉ាងពេញលេញ ស្មើភាព និងគ្មានការរើសអើង។

៧- ក្រសួងបាននិងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម ចំនួន ៣

៨- របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន បានដំណើរការយ៉ាងសកម្ម និងយកចិត្តទុកដាក់។

ក្រៅពីលទ្ធផលដែលសម្រេចបានខាងលើ លោមក៏សូមឆ្លៀតយកឱកាសនេះ ប្រកាសដាក់ឱ្យអនុវត្តនូវឯកសារ២ បន្ថែមទៀតគឺ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ និង ម៉េតាទិន្នន័យនៃសូចនាករបស់ក្រសួង។

១-ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០២៤-២០២៨ គឺជាឯកសារដ៏ មានសារសំខាន់ ដែលជាផែនទីបង្ហាញផ្លូវ តម្រង់ទិសអនុវត្តការងារដល់គ្រប់តួអង្គពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ផែនការយុទ្ធសាស្ត្រនេះមាន ៧ជំពូក ដែលជំពូកនីមួយៗកំណត់នូវកម្មវត្ថុផ្សេងៗគ្នា ស្របតាម ការណែនាំរបស់ក្រសួងផែនការ និងបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលនីតិកាលទី៧នៃរដ្ឋសភា។

២-ម៉េតាទិន្នន័យនៃសូចនាកររបស់ក្រសួង ជាឯកសារដ៏មានសារសំខាន់មួយទៀត ដែលណែនាំដល់អ្នក ផលិតស្ថិតិ មានភាពងាយស្រួលក្នុងការផលិតទិន្នន័យស្ថិតិ បង្កើតសូចនាករមួយប្រកបដោយគុណភាព និង មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

លោកសង្ឃឹមជឿជាក់ថា ឯកសារទាំងពីរនេះ នឹងក្លាយជាត្រីវិស័យសម្រាប់គ្រប់ប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធ ដែលកំពុងបំពេញបេសកកម្មក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅសម្រេចឱ្យបានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួង។

បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ ក្រុមការងារត្រូវបន្តផ្សព្វផ្សាយ ព្រមទាំងធ្វើការបណ្តុះ បណ្តាលឱ្យបានទូលំទូលាយដល់មន្ត្រីថ្នាក់ជាតិ និងមន្ទីរ ស.អ.យ. រាជធានី ខេត្ត បន្ថែមទៀតតាមកម្មវិធីគ្រោងទុក។

លោក ជា សុមេធី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសន្និបាតរយៈពេល ២ថ្ងៃនេះ យើងនឹងកំណត់បាននូវ បញ្ហាប្រឈម ដែលជាមូលដ្ឋានសម្រាប់ចាត់វិធានការ ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕