(ប៉េកាំង)៖ ក្នុងអំឡុងពេលបើកមហាសន្និបាត នៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ លោក Zheng Jiajian សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគរុកោសល្យ Fujian បានលើកឡើងទិន្នន័យមួយពេលថ្លែងសន្ទរកថា៖ អនីតិជនប្រទេសចិនគិតជាមធ្យម អានសៀវភៅ១១.៣៩ក្បាលក្នុងមួយឆ្នាំ ដែលចំនួននេះច្រើនជាងមនុស្សពេញវ័យ។ មជ្ឈដ្ឋានសាលាដែលអានសៀវភៅរំលេចចេញនូវទិដ្ឋភាពដ៏រស់រវើករុងរឿង។

លោក Xi Jinping បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងមានប្រសាសន៍ថា ក្នុងយុគសម័យឌីជីថលសង្គមអភិវឌ្ឍលឿនណាស់ អាចអង្គុយអានសៀវភៅដោយស្ងប់ចិត្ត និងអត់ធ្មត់គឺមិនងាយស្រួលឡើយ។

ក្នុងយុគសម័យឌីជីថល សេវាកម្មឌីគីថលដ៏ឆាប់រហ័សបានធ្វើឱ្យយើងទទួលបានព័ត៌មានយ៉ាងងាយស្រួល ក៏ប៉ុន្តែមនុស្ស ក៏បានឃ្លាតពីការអានសៀវភៅជាបណ្តើរៗ។ ធ្លាប់តែយកចិត្តទុកដាក់អានសៀវភៅនៅទីស្ងប់ស្ងាត់ ស្វែងរកតម្រិះប្រាជ្ញាពីក្នុងអក្សរ ឥឡូវត្រូវបានជំនួសដោយព័ត៌មានរហ័ស និងសិល្បៈកម្សាន្តដ៏រ៉ាយប៉ាយជាបណ្ដើរៗ។

ពេលបច្ចុប្បន្ននេះ ក្នុងជីវភាពរស់នៅរបស់មនុស្ស ប្រើតែម្រាមដៃចុចនេះចុចនោះ ព័ត៌មានដ៏ច្រើនសន្ធឹកបានលេចចេញមកភ្លាមៗ។ ពេលទំនេរ ចូលមើលចំណងជើងព័ត៌មានពីរបី អត្ថបទខ្លីៗតាមបណ្តាញទំនាក់ទំនងសង្គមបានក្លាយទៅជាទម្លាប់របស់មនុស្ស ចំណែកឯការកាន់សៀវភៅមកអានបានប្រែទៅជាការសាកល្បងដែលកម្រខុសគេ។

លោក Xi Jinping មានប្រសាសន៍ថា ត្រូវផ្សារភ្ជាប់នូវការអានបែបឌីជីថលនិងការអានបែបប្រពៃណី ដើម្បីរក្សាគុណតម្លៃរបស់យើង។ ចាប់ពីការអានសៀវភៅ រហូតដល់ការអប់រំ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាថ្មីទំនើប បាននិងកំពុងជះឥទ្ធិពលលើគ្រប់វិស័យ។តើគួរគិតពិចារណាយ៉ាងដូចម្តេច ចំពោះស្ថានភាពបែបនេះ?

លោក Xi Jinping បានឆ្លើយតបដោយចំចំណុចថា ទី១ត្រូវរៀនប្រើប្រាស់នូវឧបករណ៍ និងវិធីសាស្ត្រដែលបង្រៀន ដោយបញ្ញាសិប្បនិម្មិតឱ្យទាន់សម័យកាល។ ទី២គឺការអប់រំ មិនអាចមើលរំលងលើ ការបណ្តុះបណ្តាលខាងប្រាជ្ញាស្មារតី របស់សិស្សបានឡើយ មិនអាចបំបាត់ចោលនូវការបណ្តុះបណ្តាលសមត្ថភាព ខាងការយល់ដឹងនិងសមត្ថភាព ដោះស្រាយបញ្ហាឡើយ។

ការអានសៀវភៅគឺជាវិធីសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងការអប់រំខាងស្មារតី។ «ប្រជាជនទាំងអស់អានសៀវភៅ» បានត្រូវសរសេរចូល ក្នុងរបាយការណ៍រដ្ឋាភិបាលរយៈពេល១០ឆ្នាំជាប់ៗគ្នា។ ដូចលោក Xi Jinping មានប្រសាសន៍ថា ការអានសៀវភៅអាចធ្វើឱ្យមនុស្សរក្សាបាន នូវការគិតពិចារណាយ៉ាងរស់រវើក និងទទួលបានតម្រិះប្រាជ្ញា និងបណ្ដុះចេញ នូវចំហាយសច្ចរបស់មនុស្ស៕