(ត្បូងឃ្មុំ)៖ លោក យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងចំនួន៨៦២នាក់ ដែលជាអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងនានា ក្នុងមូលដ្ឋានថ្នាក់ឃុំសង្កាត់ ថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការចូលរួមពីសំណាក់លោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិករាជធានី-ខេត្ត, លោក ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងគណៈប្រតិភូជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក យូ សិរីវុឌ្ឍ សូមកោតសសើរចំពោះក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ធានខេត្តត្បូងឃ្មុំ ចលនាកសាងបងប្អូនបក្សប្រឆាំង និងបក្សនានាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យមានសុខសន្តិភាព ការអភិវឌ្ឍ និងមានការរីកចម្រើគ្រប់វិស័យ ប្រជាជនរស់នៅក្រោមដំបូលនៃសុខសន្តិភាព ពេញលេញ។

លោកបានបន្ថែមទៀតថា មានតែសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងពីបាតដៃទទេ ហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ និងគាំទ្រការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧នេះ និងបន្តទៅមុខជារៀងរហូត៕