(កំពត)៖ ក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយលោកបណ្ឌិត ហ៊ុន សុខា ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត នាថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សមាជិកក្រុមការងារទាំងអស់ បានចុះធ្វើសកម្មភាពចុះជួបជាមួយ សមាជិក និងថ្នាក់ដឹកនាំគណបក្សនយោបាយ និងក្រុមប្រឆាំងផ្សេងៗ។

ជាលទ្ធផលទទួលបានសកម្មជនគាំទ្រចំនួន៣៥នាក់ នៅតាមបណ្តាឃុំសង្កាត់មួយចំនួននៃមូលដ្ឋានខេត្តកំពត បានសម្រេចចិត្តប្រកាសលាលែងគ្រប់ដំណែងទាំងអស់ ពីគណបក្សរបស់ខ្លួន បានគាំទ្រកន្លងមក និងសម្រេចចិត្តស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។

ពួកគាត់ទាំង៣៥នាក់ ស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ គឺដោយការមើលឃើញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាំមកនូវការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ មានថ្នាក់ដឹកនាំគណបក្សប្រឆាំងផ្សេងៗនៅមូលដ្ឋានខេត្តកំពត ថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុក និងថ្នាក់ឃុំ/សង្កាត់ សរុបចំនួន ៩៧៣នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ដោយការដឹកនាំពីលោកបណ្ឌិត ហ៊ុន សុខា ជាទីប្រឹក្សារបស់សម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត៕