(សៀមរាប)៖ នាព្រឹក​ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៥​ នៅសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា​ ជាមួយថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ​ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការ​ទី៦​ នៃរដ្ឋសភា​ ដើម្បីក្តាប់សភាពការណ៍ទូទៅ របាយការណ៍វឌ្ឍនភាពការងារ ជាពិសេសបញ្ហាប្រឈមនានា និងទិសដៅរបស់រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដែលទាក់ទងនឹងការទទួលខុសត្រូវលើវិស័យទាំង២ របស់គណៈកម្មការ។

កិច្ចប្រជុំនេះ​ មានការអញ្ជេីញចូលរួមពីសំណាក់​ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក លោកស្រី​ សមាជិក​ សមាជិកា​ គណៈកម្មការ​ ព្រមទាំងសមាជិក​ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលក្រុង-ស្រុកទាំង​១៣ និងអ្នកពាក់ព័ន្ធនានាផងដែរ ៕