(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ធ្វើឡើងក្រោមមូលបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បី សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»៕