(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ប្រោសប្រទានគ្រឿង​ឥស្សរិយយសចំនួន៣ ជូន​ឯកឧត្តម​ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន ​សាន ​ជាកិច្ចបច្ចាមរណៈ។

នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបានបញ្ជាក់ទៀតថា គ្រឿងឥស្សរិយយសទាំង៣ មានដូចជា៖

ទី១៖ មុនីសារាភណ័្ឌ​ថ្នាក់ មហាសេរីវឌ្ឍន៏
ទី២៖ សុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៏
ទី៣៖ សម្ដេច​ព្រះមហាក្សត្រីយានី ព្រះស៊ីសុវតិ្ថ​មុនីវង្ស​កុសុម:នារីរត្ន័​ថ្នាក់ មហាសេរីវឌ្ឍន៏៕