(ភ្នំពេញ)៖ អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បានសម្តែងការអបអរសាទរជូនចំពោះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ដែលបានក្លាយជាប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ។

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ត្រូវបានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក សម្រេចតាំងជាប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បន្ទាប់ពីគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) បានប្រកាសជាផ្លូវការថា កម្ពុជាក្លាយជាសមាជិកស្របច្បាប់ ក្នុងការចូលរួមជាដៃគូសហការ និងការវិនិយោគទាំងក្នុងតំបន់ និងអន្តរជាតិ។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ព្រមទាំងសមាជិកអ្នកវិនិយោគកម្ពុជា ចូលរួមកម្មវិធីប្រកាសតែងតាំងសមាសភាពថ្មី និងអបអរស្នាដៃដល់គ្រប់សមាជិកគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកទាំងអស់។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ត្រូវបានទទួលការតែងជាប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកប្រចាំប្រទេសកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិផងដែរ។

ក្នុងឱកាសនេះដែរ អ្នកឧកញ៉ា គឹម សុខអេង បានបង្ហាញក្តីរីករាយអបអរសាទរ ដែលអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ទទួលភារកិច្ចនេះ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន និងទាក់ទាញវិនយោគិនបរទេសបានកាន់តែច្រើនថែមទៀត៕