(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោមបាតុភូត ភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឱ្យផ្ទះ​របស់ប្រជាពលរដ្ឋចំនួន ១០ខ្នង ស្ថិតនៅក្នុង ៥ភូមិ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរងការខូចខាតស្ទើទាំងស្រុង សំណាងមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

របាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ១៤:៣០នាទីរសៀល មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ទា្រក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំ លើ ៥ភូមិ ស្មើនឹង ១០ខ្នងផ្ទះក្នុងនោះ៖

ឃុំឆ្នាល់មាន់ ចំនួន ៤ភូមិ ស្មើនឹង ៩ខ្នងផ្ទះ រួមមាន៖

* ភូមិឆ្នាល់មាន់ ចំនួន ០៣ខ្នង
១៖ ឈ្មោះ អ៊ូច ឃឿន ភេទប្រុស អាយុ៦៤ឆ្នាំ ខូចខាតផ្ទះទំហំ ៣ម ×៤ម អស់ស័ង្កសីចំនួន ១១សន្លឹក ប្រវែង៣ម៉ែត្រ បន្ទុកគ្រួសារមានចំនួន ៧នាក់ ស្រី ៣នាក់
២៖ ឈ្មោះ ហ៊ាន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ខូចខាតផ្ទះទំហំ ៣ម ×៤ម អស់ស័ង្កសីចំនួន១៥សន្លឹក ប្រវែង ២,៥ម បន្ទុកគ្រួសារមានចំនួន ៣នាក់ ស្រី ១នាក់
៣៖ ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ ៣៤ ខូចខាតផ្ទះទំហំ ៤ម ×៥ម អស់ស័ង្កសីចំនួន១០សន្លឹក ប្រវែង ៣ម បន្ទុកគ្រួសារមានចំនួន ៤នាក់ ស្រី៣នាក់

* ភូមិឫស្សីព្រះ ចំនួន ០១ខ្នង
១៖ ឈ្មោះអ៊ីវ ភារ៉ុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ផ្ទះទំហំ ៥មx ៦ម ខូចខាត ស៊ីប្រូ ១២ សន្លឹក ប្រវែង ១,៥ម បន្ទុកគ្រួសារ ៤នាក់ ស្រី ១នាក់

* ភូមិបន្ទាយចារ ចំនួន ០១ខ្នង
១៖ ឈ្មោះ ហួត សុភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ ផ្ទះទំហំ ៥មx៦ម ខូចស៊ីប្រូ ចំនួន ០៧សន្លឹកប្រវែង១.៥ម បន្ទុកគ្រួសារសរុប ០៥នាក់ ស្រី០២នាក់ ។

* ភូមិក្រាំងស្វាត ចំនួន ០៤ខ្នង និងដួលបង្គោលសូឡា ចំនួន ៤ដើម

១៖ ឈ្មោះ ញ៉ែ ម៉ៅ ភេទប្រុស អាយុ៤១ឆ្នាំ ខូចខាតផ្ទះទំហំ ៤ម ×៥ម អស់ស័ង្កសីចំនួន ២០សន្លឹក ប្រវែង ៣ម បន្ទុកគ្រួសារមានចំនួន ៨នាក់ ស្រី ៣នាក់
២៖ ឈ្មោះ ឡម ឡន ភេទប្រុស អាយុ៤៣ ខូចខាតផ្ទះទំហំ ៥ម ×៦ម អស់ស័ង្កសីចំនួន១២សន្លឹក ប្រវែង៣ម បន្ទុកគ្រួសារមានចំនួន ៧នាក់ស្រី២នាក់
៣៖ ឈ្មោះ ស៊ុត ស ភេទស្រី អាយុ ៣២ ខូចខាតផ្ទះទំហំ ៤ម ×៥ម អស់ស័ង្កសីក្រុមហ៊ុនចំនួន១១សន្លឹក ប្រវែង ៤ម បន្ទុកគ្រួសារមានចំនួន ៣នាក់ ស្រី ១នាក់
៤៖ ឈ្មោះ ត្រប់ ចាន់ថាន ភេទស្រី អាយុ ៣៨ឆ្នាំ ផ្ទះទំហំ ៥មx៦ម ខូចខាត សង្ក័សី៤សន្លឹក ប្រវែង ៣.៥ម បន្ទុកគ្រួសារ ៣នាក់ ស្រី ១នាក់

ឃុំព្រះផុស ចំនួន ១ភូមិ ស្មើនឹង ១គ្រួសារ នៅក្នុងភូមិកុយវែង ចំនួន ១ខ្នង មានឈ្មោះ ព្រំ ចាន់ឌី ភេទប្រុស អាយុ៤៤ឆ្នាំ ផ្ទះទំហំ ៤ម x៥ម ខូចខាតស័ង្កសី ចំនួន ១២សន្លឹក ប្រវែង ៣ម ។

សូមបញ្ជាក់៖ ផ្ទះទុកចោល ដោយម្ចាស់ចំណាកស្រុកទាំងគ្រួសារ ទៅរកស៊ីធ្វើការងារនៅប្រទេសថៃ។ ករណីនេះរដ្ឋបាលស្រុក ក៏ដូចជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនឹងចុះវាយតម្លៃជាក់ស្តែង​ដើម្បីធ្វើការឆ្លើយតប តាមក្រោយនៅថ្ងៃបន្ទាប់៕